Connect with us

ជីវិតកម្សាន្ដ

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

បានផុស

នៅ

ក្នុងនាមជារៀមច្បងសិល្ប:ដូចគ្នាមួយរូប តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានចេញមកលើកទឹកចិត្តផ្តាំទៅដល់តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ត្រូវតែមានភាពរឹងមាំដើម្បីមើលថែកូននិងសុខភាពខ្លួនឯងឱ្យបានល្អ។

ការចេញមុខរបស់តារាចម្រៀងជើងចាស់ អ្នកនាង យក់ ឋិតរដ្ឋា នាពេលនេះធ្វើឡើងបន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស បានជួបរឿងរ៉ាវមិនសប្បាយចិត្ត ក្រោយផេកឈ្មោះ«អាក្លូ» បាននិយាយប៉ះពាល់ដល់កូនប្រុសរបស់អ្នកនាង ទើបធ្វើឱ្យ ទេព បូព្រឹក្ស និងលោក G-Devith ដែលជាស្វាមីផ្ទុះប្រតិកម្មធ្វើតាមវិធានការតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង យក់ ឋិតរដ្ឋា បានចេញសារលើកទឹកចិត្ត ទេព បូព្រឹក្ស ដូច្នេះថា “កុំគិតច្រើនពេកណាអូន អូនត្រូវតែរឹងមាំហើយនិងថែរក្សាសុខភាពផងណាអូន ដើម្បីជំនះគ្រប់ឧបសគ្គទាំងអស់ដែលបានកើតឡើងចំពោះអូននិងគ្រួសារ អ្នកសាងគេនឹងបានទទួលកម្មពាររបស់ពួកគេត្រឡប់ទៅវិញ។

តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា និយាយបន្តថា បងជូនពរឱ្យអូននឹងដេវីតព្រមទាំងក្មួយសុខសប្បាយនិងឆាប់បានស្រស់ស្រាយឡើងវិញណាប្អូនសំលាញ់របស់បងទាំងពីរ ជូនពរក្មួយអ៊ុំមានសុខភាពល្អនិងឆ្លាត។

គួរបញ្ជាក់ថា នាអំឡុងពេលប៉ុន្មានថ្ងៃនេះ បានផ្ទុះរឿងដ៏ក្តៅគគុកបន្ទាប់ពីផេកឈ្មោះ «អាក្លូ» បាននិយាយប៉ះពាល់ដល់កូនប្រុសរបស់អ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីត ខណ:មកដល់ពេលនេះ នៅតែជាប្រធានបទក្តៅលើបណ្តាញសង្គមហ្វេសប៊ុក៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម