ជីវិតកម្សាន្ដ
មហាជនបារម្ភ ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន
ម្នាក់ឯងក្នុងដំណើរបេសកកម្មរៃអង្គាសថវិកាជូនមន្ទីរពេទ្យ លោក ទីវ តារារិទ្ធ កំពុងតស៊ូនឹងផ្លូវក្រាលគ្របដោយព្រិល កំឡុងវេលានៃរដូវរងាក្រោមសីតុណ្ហភាពត្រជាក់ឥតឧបមា ដើម្បីស្វែងរកការថវិកាជូនដល់មន្ទីរពេទ្យ ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាការរួមចំណែកជួយកុមារកម្ពុជា។


ប៉ុន្មានខែមកនេះ លោក ទីវ តារារិទ្ធ បានជំនះលើផ្ទៃដីដែលក្រាលដោយព្រិលសក្បុស ក្នុងតំបន់អាសុីកណ្តាល ក្រោមសីតុណ្ហភាពត្រជាក់ខ្លាំងបំផុត ដែលអាចឆក់យកជិវិតរបស់លោកបានគ្រប់ពេល។ ជាក់ស្តែង តាមរយៈសកម្មភាពដែលអ្នកជិះកង់សប្បុរសធម៌រូបនេះ កំពុងប្រឈមនឹងអាកាសធាតុត្រជាក់ដល់រឹងដៃជើង និងមាត់ស្ទើរហើបនិយាយលែងបាន ជាហេតុធ្វើឱ្យមហាជនមានការបារម្ភនឹងសុខទុក្ខលោកជាខ្លាំង។
តួយ៉ាង សម្រាប់ការជិះកង់ក្នុងតំបន់អាសុីកណ្តាលនៅរដូវរងានេះ ជាការប្រថុយប្រថានខ្លាំងណាស់ ខណៈសីតុណ្ហភាពតំបន់ខ្លះ អាចចុះដល់ -30°C ឬ -40°C ឯណោះ។ ប៉ុន្តែទោះជាបែបនេះ លោកនៅតែជំនះធ្វើដំណើរឥតឈប់ឈរ ក៏ព្រោះតែចង់យកឈ្នះលើភាពភ័យខ្លាចរបស់ខ្លួនឯង និងដើម្បីកុមារកម្ពុជាជាច្រើននាក់ នៅក្នុងមន្ទីពេទ្យ។
ដូចដែលមហាជនធ្លាប់បានជ្រាបមកហើយថា “ដំណើរបេសកកម្មនេះ លោក តារារិទ្ធ ត្រូវរ៉ាប់រងលើការចំណាយខ្លួនឯង” ខណៈកន្លងមក លោកធ្លាប់បានប្រកាសលក់ស្នាដៃគំនូរ ២លើក ក៏ដូចជាការលក់អាវយឺតពីអ្នកសហការឧបត្ថម្ភ ដើម្បីគាំទ្រដល់ការធ្វើដំណើររបស់លោក។ អានបន្ថែម៖ ដើម្បីកុមារកម្ពុជា អ្នកជិះកង់សប្បុរសធម៌ តារារិទ្ធ ដាក់លក់ស្នាដៃសិល្បៈសិល្បករមួយរូប រកថវិកាគាំទ្របេសកកម្ម
បច្ចុប្បន្ន លោក ទីវ តារារិទ្ធ កំពុងបន្តដំណើរបេសកម្មក្នុងតំបន់អាសុីកណ្តាលនៅឡើយ និងបានឆ្លងកាត់ ទីក្រុងប៉ូខារ៉ា ប្រទេសយូប៉ិកគីស្ថាន ខណៈដំណើរបេសកកម្មនេះនៅវែងឆ្ងាយទៀត។
ទោះគេប្រាប់ថាជិះកង់រដូវនេះ ត្រជាក់ដល់ -30 ឬ -40°C តែលោក តារារិទ្ធ នៅមានៈបន្តដំណើរដើម្បីកុមារកម្ពុជា

គួររម្លឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន។
ឯបេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស ខណៈបច្ចុប្បន្នលោកបានធ្វើដំណើរឆ្លងកាត់ ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា ហើយបាននិងកំពុងបន្តដំណើរទៅគោលដៅបន្ទាប់ៗទៀត។ តួយ៉ាង លោកត្រូវបន្តដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ ២០ប្រទេសទៀត មុននឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕ អត្ថបទ៖ សុធាវី
សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


