សន្តិសុខសង្គម
ទិវានៃក្តីស្រឡាញ់ មនុស្សគ្រប់វ័យនាំគ្នាទិញបាច់ផ្កាជូនមនុស្សជាទីស្រលាញ់
យុវវ័យក្នុងឆ្នាំ២០២៥នេះ ហាក់មានការយល់ដឹងច្រើនអំពីថ្ងៃទិវានៃសេចក្តីស្រលាញ់ ១៤កុម្ភៈ ដែលអ្នកមកទិញបាច់ផ្កា ភាគច្រើន គឺទិញជូនអាណាព្យាបាល។

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះដែរ គេសង្កេតឃើញថា បាច់ផ្កាជាច្រើនមានទាំងផ្កាក្រដាស ផ្កាស្រស់ និង តុក្កតា ក៏ដូចជាវត្ថុអនុស្សវរីយ៍ជាច្រើនបានដាក់តាំងលក់ នៅតាមបណ្តាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានដូចជា នៅផ្សារបឹងកេងកង ផ្សារធំថ្មី លើបណ្តោយផ្លូវព្រះសីហនុ សម្រាប់អោយយុវវ័យអាចមកទិញទុកជូនជាកាដូសម្រាប់ ឪពុកម្តាយ និងមនុស្សជាទីស្រលាញ់ផងដែរ។

អ្នកនាង ហ្សា ជាម្ចាស់ហាងផ្កាយីហោ ចែ ហ្សា ស្តរ លក់ផ្កានៅលើផ្លូវលេខ៤៣០ បានអោយដឹងថា ឆ្នាំនេះគាត់លក់ដាច់គួរសមដែរ ហើយថ្ងៃនេះគាត់បានមករៀបដាក់តាំងលក់ផ្កា និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ចាប់ពីម៉ោង ១០ព្រឹក រហូតដល់លក់អស់តែម្តង។ ចំពោះតម្លៃផ្កាក្រដាស មានតម្លៃចាប់ពី៥ ដុល្លារ រហូតទៅដល់ ៣០ដុល្លារ ប៉ុន្តែបើសិនជាចង់បានម៉ូតធំ មានក្បាច់ច្រើនតម្លៃក៏ខ្ពស់ទៅតាមហ្នឹងដែរ អាចមានតម្លៃរហូតទៅដល់ជាង ១០០ដុល្លារឯណោះ ក្នុងមួយបាច់។

អ្នកលក់ផ្កាបន្តថា ចំណែកតម្លៃផ្កាស្រស់វិញ គឺមានចាប់ពី ៣០ដុល្លារឡើងទៅ ហើយអាចឈានទៅដល់តម្លៃខ្ទង់ ១០០ដុល្លារដូចគ្នា ទៅតាមម៉ូតតូចធំ។ ហើយផ្កាស្រស់ទាល់តែមានភ្ញៀវកម្មង់ ទើបគាត់រៀបចំជូន ដោយសារផ្កាស្រស់ ប្រសិនជាមិនបានស្រោចទឹក ឬក៏ទុកដាក់ហាលខ្យល់ ហាលថ្ងៃយូរមិនស្រួលងាយនឹងរលួយណាស់ ទើបគាត់តែងតែ ទុកដាក់មួយឡែក ទាល់តែមានភ្ញៀវកម្មង់ ទើបគាត់រៀបជាម៉ូតបាច់ផ្កាទៅតាមការកម្មង់។

យុវជន រុំ វីរៈ ជាសិស្សវិទ្យាល័យថ្នាក់ទី១២ បានប្រាប់អោយដឹងដែរថា ពួកគាត់គិតថា យុវជនសម័យនេះរួមទាំងគាត់ផ្ទាល់ បានយល់ដឹងច្បាស់អំពីអត្ថន័យ ទិវាក្តីនៃស្រលាញ់ ដែលយុវជនមួយចំនួនមានការយល់ខុស ធ្វើអោយប្រាស់ចាកពីវប្បធម៍ប្រពៃណីទំនៀមទម្លាប់ជារបស់ជនជាតិខ្មែរ។ យុវជនដដែលបានបន្ថែមថា ទិវានៃក្តីស្រលាញ់ គឺជាទិវាចែករំលែកក្តីស្រលាញ់ទៅកាន់បុគ្គលណាម្នាក់ ដោយមិនគិតពីផលប្រយោជន៍អោយចេញពីចិត្ត ហើយភាគច្រើនតែម្តង សិស្សានុសិស្សដែលរៀននៅវិទ្យាល័យជាមួយគ្នា គឺបាននាំគ្នាប្រមូលលុយតាមថ្នាក់នីមួយៗ ទិញបាច់ផ្កាជូនទៅកាន់លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ដើម្បីជាការអរគុណចំពោះទឹកចិត្តក្នុងការខិតខំបង្រៀនរយៈពេលកន្លងមកផងដែរ។

អាជីវករលក់ផ្កាភាគច្រើនបានលើកឡើងថា យុវជនសម័យ២០២៥ តាមសង្កេតមើលតាមរយៈមកទិញផ្កា គឺមានការយល់ដឹងច្រើន ពីអត្ថន័យ ទិវានៃក្តីស្រលាញ់ ១៤កុម្ភៈ ដោយមិនប្រាស់ចាកខុសពីប្រពៃណីនោះឡើយ ។ ដោយយុវជន ឬក៏យុវវ័យសម័យនេះ នាំគ្នាទិញផ្កាជូនទៅកាន់ឪពុកម្តាយ ដែលលោកទាំងពីរនេះសំខាន់ណាស់ មិនអាចខ្វះបានឡើយ។
គួរបញ្ជាក់ផងដែរថា ករណីនេះក្រសួង អប់រំ យុវជន និងកីឡា ក៏បានអំពាវនាវទៅថ្នាក់គ្រប់គ្រងសាលាសិក្សាសាធារណៈ និងឯកជនត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង និងធ្វើការណែនាំពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងថ្ងៃ១៤ ខែកុម្ភៈ តាមរយៈការផ្សព្វផ្សាយដល់សិស្សគ្រប់មធ្យោបាយប្រាប់ទៅសិស្សនៅកន្លែងប្រជុំនៅដងទង់ជាតិ ដើម្បីកុំឱ្យយល់ខុសពីអត្ថន័យ នៃទិវានៃក្តីស្រឡាញ់៕
អត្ថបទ៖ រដ្ឋា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


