ព័ត៌មានអន្ដរជាតិ
Olaf Scholz ក្តៅស្លឹកត្រចៀក ដោយចោទថា JD Vance ជ្រៀតជ្រែកការបោះឆ្នោតអាល្លឺម៉ង់
អធិការបតីអាល្លឺម៉ង់ Olaf Scholz នៅថ្ងៃសៅរ៍បានថ្លែងច្រានចោលការជ្រៀតជ្រែក «ខាងក្រៅ»ដោយចោទថាជាការ«មិនអាចទទួលយកបាន» ដែលលោកសំដៅដល់សហរដ្ឋអាមេរិកតាមរយៈការធ្វើអត្ថាធិប្បាយរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ដែលបង្ហាញការគាំទ្រដល់បក្សឆ្វេងនិយមសម្រាប់ការបោះឆ្នោតដែលនឹងមកដល់សប្តាហ៍ក្រោយ។

អធិការបតីអាល្លឺម៉ង់ ក៏ដូចជាមេដឹកនាំអឺរ៉ុបសំខាន់ៗមួយចំនួនទៀតដែលធ្លាក់ចូលទៅក្នុងជម្លោះវោហារស័ព្ទជាមួយរដ្ឋបាលដូណាល់ ត្រាំ បានទទូចថា ជនជាតិអាល្លឺម៉ង់នឹងសម្រេចចិត្តលទ្ធិប្រជាធិបតេយ្យសម្រាប់ខ្លួនឯង ខណៈដែលគាត់បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អនុប្រធានាធិបតីអាមេរិក JD Vance ដែលថ្លៃងកាលថ្ងៃសុក្រ។
អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយសុន្ទរកថាដែលធ្វើឲ្យមេដឹកនាំអឺរ៉ុបភាគច្រើនស្រង៉ាកចិត្តនៅឯសន្និសិទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសុក្រ ដែលក្នុងនោះលោកបានប្រែក្លាយសម្ព័ន្ធមិត្តអឺរ៉ុប និងបានចោទប្រកាន់ប្រទេសក្នុងតំបន់អឺរ៉ុបពីបទគាបសង្កត់ដោយសេរី បាត់បង់ការគ្រប់គ្រងលើជនអន្តោប្រវេសន៍ និងបដិសេធមិនធ្វើការជាមួយគណបក្សស្តាំនិយមក្នុងរដ្ឋាភិបាលអាល្លឺម៉ង់នោះទេ។
តាមការចេញផ្សាយរបស់ CNN អ្នកស្តាប់ក្នុងសន្និសីទនោះបានរំពឹងថានឹងឮអំពីផែនការរបស់រដ្ឋបាលដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែផ្ទុយស្រឡះ ពួកគេត្រូវប្រឈមមុខនឹងការបង្រៀនពីអនុប្រធានាធិបតីអាមេរិកដ៏ក្មេងខ្ចី ទើបឡើងកាន់អំណាចមិនដល់១ខែ ដែលបានប្រាប់មេដឹកនាំអឺរ៉ុបថា ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខរបស់ពួកគេគឺ «ពីខាងក្នុង»។
តាមការចុះផ្សាយនោះ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានជួបជាមួយសហមេដឹកនាំជម្រើសសម្រាប់ប្រទេសអាល្លឺម៉ង់ (AfD) លោក Alice Weidel នៅក្រៅសន្និសីទ បន្ទាប់ពីការថ្លែងនៅក្នុងសន្និសីទនោះចប់។

អ្នកនាំពាក្យរូបនេះបាននិយាយថា ពួកគេបានជួបគ្នាក្នុងបន្ទប់សណ្ឋាគារប្រហែល៣០នាទី ហើយបាននិយាយអំពីសង្គ្រាមអ៊ុយក្រែន និងនយោបាយអាល្លឺម៉ង់។ គណបក្សប្រឆាំងអន្តោប្រវេសន៍ដែលប្រកាន់ស្តាំនឹងមានការកើនឡើងក្នុងការបោះឆ្នោតមុនការបោះឆ្នោតនៅសប្តាហ៍ក្រោយ។
ដោយឈរនៅលើឆាកដូចគ្នានឹង Vance ថ្ងៃសៅរ៍ អធិការបតីអាល្លឺម៉ង់ Scholz បានច្រានចោលការអត្ថាធិប្បាយរបស់អនុប្រធានាធិបតីហើយបានទទូចថាអាល្លឺម៉ង់នឹងមិនទទួលយកការជ្រៀតជ្រែកពីបរទេសនៅក្នុងនយោបាយក្នុងស្រុករបស់ខ្លួន។
លោកបានបន្តថា៖«យើងនឹងមិនទទួលយកអ្នកក្រៅមកធ្វើអន្តរាគមន៍ក្នុងលទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោតរបស់យើងក្នុងការបង្កើតមតិប្រជាធិបតេយ្យដើម្បីគាំទ្រគណបក្សនេះទេ»។
ការថ្លែងរបស់អនុប្រធានាធិបតីអាមេរិកនៅក្នុងសុន្ទរកថាដំបូងរបស់គាត់ក្នុងតំបន់អឺរ៉ុប ត្រូវបានមើលឃើញ សម្ព័ន្ធភាពអឺរ៉ុបនិងអាមេរិកហាក់បានដល់ផ្លូវបំបែក ដោយមេដឹកនាំអឺរ៉ុបភាគច្រើនចាប់ផ្តើមគិតគួរពីសន្តិសុខអឺរ៉ុបដោយកាត់បន្ថយការពឹងផ្អែកលើអាមេរិក។
រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់កាលពីខែមុនបាននិយាយថា ខ្លួនបានបំពេញតាមគោលដៅរបស់អង្គការណាតូក្នុងការចំណាយ២%នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិ ទោះជាយ៉ាងណាក៏ដោយ នេះគឺខ្វះខាតយ៉ាងខ្លាំងនៃតម្រូវការថ្មីរបស់រដ្ឋបាល ដូណាល់ ត្រាំ ចំនួន៥%។
ជាមួយគ្នានេះ គណបក្សរបស់ Olaf Scholz បានបង្កើនសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតី Volodymyr Zelensky ក្នុងអំឡុងពេលសង្គ្រាមជិត៣ឆ្នាំមកនេះ៕
ដោយ រ៉៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


