ជីវិតកម្សាន្ដ
មុនប្រទះឃើញស្លាប់ Kim Sae Ron ថតរឿងចប់ ត្រៀមខ្លួនរួចរាល់ ត្រឡប់ចូលសិល្បៈវិញ
កាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅនេះ តារាសម្ដែងស្រី Kim Sae Ron ត្រូវបានរាយការណ៍ថា ប្រទះឃើញដេកស្លាប់ម្នាក់ឯងនៅក្នុងផ្ទះ ដោយប៉ូលីសកំពុងតែស៉ើបអង្កេតរកមូលហេតុច្បាស់លាស់។
ក្រោយពីទទួលមរណភាពដោយនឹកស្មានមិនដល់ មិត្តភក្តិរបស់តារាស្រីរូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានអំពីពេលចុងក្រោយដែលគេបានឃើញ Kim Sae Ron។ ពួកគេបានពិភាក្សាពីគម្រោងសម្រាប់ការវិលវិញ រួមទាំងការផ្លាស់ប្តូរឈ្មោះផងដែរ។

មិនតែប៉ុណ្ណោះ នាងក៏មានការពិភាក្សាចំពោះ ខ្សែភាពយន្តដែលត្រូវបញ្ចាំង ដើម្បីស្វាគមន៍ការវិលត្រឡប់របស់នាងទៅកាន់ឧស្សាហកម្មខ្សែភាពយន្តវិញនេះ។ នៅខែតុលាឆ្នាំ 2024 Kim Sae Ron ត្រូវបានគេរាយការណ៍ថានឹងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តមួយដែលមានចំណងជើងថា Guitar Man ។
របាយការណ៍ចុងក្រោយបង្អស់បានចែករំលែកថា ខ្សែភាពយន្តនេះត្រូវបានបញ្ចប់នៅក្នុងខែវិច្ឆិកា ហើយបច្ចុប្បន្នកំពុងដំណើរការក្រោយការផលិត។ យ៉ាងណាមិញ រឿងនេះ មិនទាន់បានដាក់កាលបរិច្ឆេទបញ្ចាំងផង តួឯកស្រីនៅក្នុងរឿង Kim Sae Ron បានលាចាកលោកបាត់ទៅហើយ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


