Connect with us

នយោបាយ

អ្នកវិភាគ និង​អ្នកឃ្លាំ​មើល ៖ ពលរដ្ឋគួរពហិកាចំពោះយុទ្ធនាការរៃអង្គាសរបស់ទណ្ឌិត សម រង្ស៊ី

បានផុស

នៅ

ភ្នំពេញ ៖ អ្នកវិភាគ​ភូមិសាស្រ្ត​នយោបាយ និង​អ្នកឃ្លាំងមើលការអភិវឌ្ឍន៍សង្គម បានអំពាវនាវឱ្យជាប្រជាពលរដ្ឋ កុំ​បរិច្ចាគ​លុយ​ទៅតាមការធ្វើយុទ្ធនាការរ៉ៃអង្គាស់របស់​ក្រុមជ្រុល​និយម​ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដើម្បីយកទៅធ្វើជាដើមទុនបាតុកម្ម និងបង្កើតចលនាបដិវត្តពណ៌ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និង​សន្ដិសុខ​បាន​ថ្លែង​ថា «ប្រជាពលរដ្ឋយើងមិនគួរចូលរួមបរិច្ចាគលុយកាក់របស់ខ្លួនទៅឱ្យក្រុមជ្រុលនិយមដែលដឹកនាំដោយលោក សម រង្ស៊ី នោះទេ ព្រោះ​ពួក​គេ​ធ្វើយុទ្ធនាការរ៉ៃលុយពីពលរដ្ឋ ឬពីសប្បុរសជននានា គឺដើម្បីយកទៅចំណាយលើការធ្វើបាតុកម្មដោយច្បាប់ និង​ជា​ផែនការ​បង្កើតចលនាបដិវត្តពណ៌ផងដែរ»។

លោក​បន្ត​ថា «វាជាដង្ហើមចុងក្រោយនៃនយោបាយក្បត់ជាតិពួកគេ តែ​នៅ​ខ្វះ​លុយកាក់​ក្នុង​ការ​ធ្វើ​បេសសកម្ម​នានា​នៅក្រៅប្រទេស។ អ៊ីចឹង ! មានតែប្រើប្រាស់​យុទ្ធនាការបោកប្រាស់ពលរដ្ឋ​ម្ដងទៀត គឺ​យុទ្ធនាការរ៉ៃលុយ ហើយយុទ្ធនាការលើកនេះ ក៏មិនខុសពីយុទ្ធនាការកាលពីថ្ងៃទី ៩វិច្ឆិកាឆ្នាំ២០១៩ដែរ ដែលសម រង្ស៊ី ប្រកាសវិលចូលស្រុកវិញ ប៉ុន្ដែជាការពិតលោក សម រង្ស៊ី មិនបានវិលចូលស្រុកវិញទេ ហើយថែមទាំងវិចលុយយកទៅបាត់ទៀត»។

ក្នុង​ន័យ​នេះ លោក​បាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋកុំចាញ់បោកលោក សម រង្ស៊ីបន្តទៀត ហើយ​កុំ​ចំណាយ​ពេលវេលា កម្លាំងកាយចិត្ត និងការចំណាយលុយជាមួយនឹងសកម្មភាពខុសច្បាប់ដូចជា បាតុកម្ម ឬក៏សកម្មភាពដែលបម្រើឱ្យផែនការបដិវត្តពណ៌របស់ជនក្បត់ជាតិ ព្រោះបុគ្គលអ្នកនយោបាយវង្វែងជាតិមួយចំនួននេះមិនដែលគិតពីផលប្រយោជន៍ប្រទេសជាតិនោះទេ។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា «ជនឆបោកសម រង្ស៊ី ប្រកាសប្រមូលលុយ ១ដុល្លារពីសកម្មជនខ្លួន គឺជាការបោកប្រាស់ និងធ្វើនយោបាយបែបប្រជាភិថុតិ។ សកម្មភាពរបស់គាត់នេះ គឺមិនខុសអ្វីពីការប្រមូលលុយកាលពីព្រឹត្តិការណ៍ ៩វិច្ឆិកាឆ្នាំ២០១៩ ដែលជាថ្ងៃប្រកាសចូលស្រុករបស់ទណ្ឌិត សម រង្ស៊ីនោះទេ»។

លោកបានរំឭកពីព្រឹត្តិការណ៍ប្រកាសវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ គឺ​គ្នីគ្នា​លោក សម រង្ស៊ី បានប្រមូលលុយពីអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនបានយ៉ាងច្រើន បូករួមទាំងមូលនីធិបង្កើតទូរទស្សន៍ព្រះអាទិត្យផងដែរ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា លុយមូលនីធិ និងលុយប្រមូលបានក្រោយៗទៀតលោក សម រង្ស៊ី យកទៅទុកឯណា ឬក៏ចាយទៅលើអ្វីខ្លះ។

បើតាមលោក សំ សឿនថា ប្រសិនបើប្រមូលលុយបានច្រើនគួរសមហើយ លោក សម រង្ស៊ី គួរតែបង្ហាញពីតម្លាភាពនៃការចំណាយលុយនោះផង ដើម្បី​កុំ​ឱ្យម្ចាស់លុយដែលបានបរិច្ចាគនោះទន្ទឹងរង់ចាំលទ្ធផលលុយកាក់របស់ពួកគាត់។

ជាទូទៅលុយដែលរ៉ៃអង្គាស់បាននោះ គឺទំនងជាប្រើប្រាស់ក្នុងសកម្មភាពកៀរគរមនុស្សធ្វើបាតុកម្ម និងបម្រើសកម្មភាពរៀបចំផែនការបដិវត្តពណ៌នៅកម្ពុជា។

អ្នកឃ្លាំមើលរូបនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកដែលធ្លាប់ចាញ់បោកកន្លងមក គួរតែភ្ញាក់រឭកឈប់ចាញ់បោកលោក សម រង្ស៊ី និងគ្នីគ្នារបស់ក្រុមជ្រុលនិយមទាំងនោះបន្តទៀត។ ពួកគាត់គួរតែងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ននេះ។

ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគោលជំហរច្បាស់ណាស់ថា ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជា​នឹងមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិ​មួយក្តាប់តូច​បំផ្លាញសន្តិភាព​របស់ប្រជាជនមួយប្រទេសឡើយ។

គួររំឭកថា ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយស្ទើរតែពេញមួយជីវិត ហើយ​មាន​អ្នក​ហែហម​ក៏ច្រើនគួរសមដែរ ប៉ុន្ដែ​មួយ​រយៈចុងក្រោយនេះ​អ្នកហែហម​របស់​គាត់​ស្ទើតែទាំងអស់បានរត់ចោល សម រង្ស៊ី ហើយមួយចំនួនទៀតងាកទៅវាយប្រហារអតីតម្ចាស់របស់ខ្លួនថែមទៀត ដោយសារពួកគាត់ធ្លាប់ចាញ់បោក និងធ្លាប់រងគ្រោះដោយសារទណ្ឌិត សម រង្ស៊ីជាច្រើនមកហើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៣ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៦ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៣ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម