ព័ត៌មានជាតិ
ពលរដ្ឋជាង១ ៧០០គ្រួសារនៅប៉ោយប៉ែត អរគុណសម្ដេចធិបតី ជួយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង ២០ឆ្នាំ
ប្រជាពលរដ្ឋជាង១ ៧០០គ្រួសារ សម្ដែងការអរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំ តាមបែបឈ្នះឈ្នះ និងបានពិសានំបញ្ចុកសាមគ្គីដោយក្តីរំភើបសប្បាយយ៉ាងក្រៃលែង នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

កាលពីរសៀលថ្ងៃចន្ទទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ជាប្រវត្តិសាស្ត្រថ្មីដ៏មានតម្លៃបំផុតលើទឹកដីភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់តំណាង គឺលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចុះដោះស្រាយសម្របសម្រួលបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំ ជូនប្រជាពលរដ្ឋជាង១ ៧០០គ្រួសារ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីពិសានំបញ្ចុកសាមគ្គីសន្តិភាពជាមួយប្រជាពលរដ្ឋជាង១ ៧០០គ្រួសារក្នុងបរិវេណវត្តទំនប់ក៥ លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង។ ជាក់ស្តែងប្រជាពលរដ្ឋនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត បានទទួលលទ្ធផលជាទីពេញចិត្ត ដោយបានបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំកន្លងមកនេះទាំងស្រុង តាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ឱ្យលោក ប៉ាន់ខែម ប៊ុនថន ដឹកនាំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាង២០ឆ្នាំជូនប្រជាពលរដ្ឋ តាមបែបឈ្នះឈ្នះ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតពេលដ៏មានតម្លៃយ៉ាងមមាញឹកបានហៅទូរសព្ទ Video Call ជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលទេីបបញ្ចប់វិវាទរ៉ាំរ៉ៃប្រកបដោយភាពស្និទ្ធស្នាលបំផុត ដែលធ្វេីឱ្យប្រជាពលរដ្ឋកាន់តែរំភេីបសប្បាយបំផុត។ ប្រជាពលរដ្ឋដែលទេីបបញ្ចប់វិវាទរ៉ាំរ៉ៃនៅភូមិទំនប់ក៥ បានសម្តែងអារម្មណ៍រីករាយយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល៕
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


