Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន THACO AGRI បង្ហើប​ផែនការ​​​​​ប្រវាស់​​​ពូជគោអឺរ៉ុប​​​ឱ្យ​​កសិករ​ចិញ្ចឹម​ និងទិញចូលក្នុងតម្លៃសមស្រប

បានផុស

នៅ

លោក ង្វៀន ង៉ុកអាន់ទូ អគ្គនាយករងប្រចាំតំបន់ពហុកសិកម្មស្នួល ស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន THACO AGRI ​បង្ហើប​​ថា នៅ​ចុង​ឆ្នាំ​២០២៥ ខាង​មុខនេះ ក្រុមហ៊ុន​គ្រោងអនុវត្តគោលការណ៍ ​យក​ពូជ​គោ​របស់​ក្រុមហ៊ុនដែលនាំចូលមកពីអឺរ៉ុប​ ទៅ​​ប្រវាស់​​ឱ្យ​ប្រជា​កសិករ​ចិញ្ចឹម​តាម​បែប​គ្រួសារ ហើយ​ទិញ​ចូល​មក​វិញ​ក្នុង​តម្លៃ​មួយ​សមស្រប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​ដាច់ដោយឡែក​ជា​មួយ «កម្ពុជា​ថ្មី​» លោក ង្វៀន ង៉ុកអាន់ទូ បាន​​ឲ្យ​ដឹង​​ថា គោលការណ៍​​​​យក​​ពូជ​គោរបស់​ក្រុមហ៊ុន​ដែលនាំ​ចូលមកពី​អឺរ៉ុប​​ យក​ទៅ​ប្រវាស់​ជា​មួយ​ប្រជា​កសិករ​ គឺ​ដើម្បី​ឱ្យ​​កសិករ​​​យកទៅ​ចិញ្ចឹម​តាម​បែប​គ្រួសារ ហើយ​​ក្រុមហ៊ុន​នឹង​ទទួល​ទិញ​ចូល​​វិញ​នៅ​​ក្នុង​រយៈពេល​កំណត់​ណា​មួយ។

លោក ង្វៀន ង៉ុកអាន់ទូ បាន​លើកឡើង​ថា៖ «គោ​ដែល​យក​ទៅ​​ប្រវាស់​ជាមួយកសិករ មាន​អាយុ​ចាប់​ពី ៣ ខែ ៤ ខែ រហូត​​ដល់ ១២ ខែ ព្រោះនៅ​ក្នុង​ដំណាក់​កាល​នេះ​​​គោ​ងាយ​ស្រួល​ចិញ្ចឹម។ ​ក្រុមហ៊ុន​នឹង​ប្រមូល​ទិញ​​ពី​ប្រជា​កសិករ​​​មក​​​វិញ​ ដោយ​យក​មក​ចិញ្ចឹម​​​បំប៉ន​បន្ថែម​រយៈ​ពេល ២ ទៅ ៣ ខែ​ទៀត ដើម្បី​ឱ្យ​គោ​​ធំធាត់​ល្អ អាច​ចាប់​លក់​នាំ​ចេញ​ទៅ​​ទីផ្សារ​បាន»។

បើតាម​​លោក ង្វៀន​ ង៉ុកអាន់ទូ ផែន​ការ​នេះ​នៅកំពុង​សិក្សា​​នៅ​ឡើយ​ ហើយ​អាចអនុវត្តជាផ្លូវការ​នៅ​ចុង​ឆ្នាំ​២០២៥ ខាងមុខនេះ។

លោក ង្វៀន​ ង៉ុកអាន់ទូ ​បាន​បញ្ជាក់​​ថា ចង់​ឱ្យ​ផែនការ​នេះ​សម្រេច​បាន​ ក្រុមហ៊ុន​ត្រូវ​ឆ្លង​កាត់​ការ​ចរចា​តម្លៃ​ជា​មួយ​ប្រជាពលរដ្ឋ​ជា​មុន​សិន​ ដោយ​កំណត់​ពី​តម្លៃ​នៅ​ពេល​លក់​ចេញ និង​ពេល​ទិញ​ចូល​ តើ​ស្ថិត​ក្នុង​តម្លៃ​ប៉ុន្មាន ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​សម​ស្រប​ជា​មួយ​ស្ថានភាព​ជីវភាព​របស់​ប្រជាកសិករ។ មួយ​វិញ​ទៀត​​ត្រូវ​ពិនិត្យ​លើ​​តំបន់ ថា​តើ​ប្រជាកសិករ​មាន​តំបន់ ឬ​ក៏​ចម្ការ​ស្មៅ​ ដែល​​អាច​ចិញ្ចឹម​បាន​ប៉ុន្មាន​ក្បាល​ ធ្វើ​យ៉ាង​ណា​ឱ្យ​​​តម្លៃ​ដែល​ក្រុមហ៊ុន​ទិញ​ចូល​មក​វិញ កសិករ​ក៏​ចំណេញ ហើយ​ក្រុមហ៊ុន​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ដូច​គ្នា​។

រាល់​ពូជ​គោ​ដែល​ក្រុមហ៊ុន​យក​ទៅ​​ប្រវាស់​​ឱ្យ​ប្រជាកសិករ​ចិញ្ចឹម​ សុទ្ធសឹងតែ​មាន​ទិន្នន័យ​ច្បាស់លាស់​ ទាំង​​ប្រវត្តិ​​គោ​​ និងប្រភេទ ដែល​បង្ក​ភាព​ងាយ​ស្រួលពេល​ប្រមូល​ទិញ​មក​វិញ​។ ខណៈ​ដែល​ក្រុមហ៊ុន​​​ផ្តល់ពូជ​ទៅ​ចិញ្ចឹម​អាច​ដឹង​បាន​ថា​ គោ​នោះ​ជា​ប្រភេទ​ពូជ​គោ​អ្វី មាន​ឈាម​ប៉ុន្មាន​% លើ​គោ​ឈ្មោល និង​ប៉ុន្មាន% ទៅ​លើ​គោ​ញី​ ប្រសិនគ្រប់លក្ខណៈគ្រប់​ស្តង់ដារ ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ទិញ​គោ​នោះ​ត្រឡប់​ចូល​មក​វិញ​។

លោក ​ង្វៀន​ ង៉ុកអាន់ទូ បានបញ្ជាក់ថា ចំពោះ​គោលការណ៍​គោ​ដែល​ទិញ​ចូល​វិញ គឺ​​ត្រូវ​គិត​ពី​គុណភាព​សាច់​ និង​ទម្ងន់​ដែល​ជា​ទូទៅ​ទម្ងន់​កំណត់​គឺ​ចាប់​ពី ៥០០ គីឡូ ឡើង​ទៅ​។

ក្រុមហ៊ុន THACO AGRI ជាក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរយៈពេល ៥០ ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជាប្រមាណជាង ១ ម៉ឺនហិតា ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ សម្រាប់​វិនិយោគ​បង្កើតជាតំបន់ពហុកសិកម្ម​គំរូ​ដែលមាន​​ដាំដុះ​​ដំណាំ​យុទ្ធសាស្រ្ត​ចំនួនពីរ​មាន​ដំណាំ​ចេក​លើផ្ទៃ​ដី​​ប្រមាណ​ ៣ ៧០០ ហិកតា និង​ដំណាំ​ទុរេន​លើ​ផ្ទៃដី​រាប់រយហិកតា​ផ្សេង​ទៀត រួម​ទាំង​កសិដ្ឋាន​ចិញ្ចឹម​គោ​ដែលនាំ​ពូជ​ពី​បរទេស​រាប់ម៉ឺនក្បាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៧ នាទីutes មុន

សមត្ថកិច្ចខណ្ឌចំការមនបង្រា្កបទីតាំងឆបោកតាមអនឡាញឃាត់ខ្លួនមនុស្សប្រុសស្រី១២៧នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម