ព័ត៌មានជាតិ
នគរបាលខណ្ឌសែនសុខ ជំរុញណែនាំមន្ត្រីបម្រើសេវាសាធារណៈជូនពលរដ្ឋ ឱ្យបានលឿនរហ័ស និងតម្លាភាព
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានណែនាំដល់មន្ត្រីនគរបាល ឱ្យយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ និងជំរុញនគរបាលជំនាញ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឱ្យបានលឿនរហ័ស និងមានតម្លាភាព។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា ជារៀងរាល់ម៉ោងធ្វើការ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងតាមបណ្តានគរបាលប៉ុស្តិ៍ទាំង ៦ តែងតែអង្គុយរង់ចាំបន្តផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតថ្មី និងផ្តល់ឡើងវិញសម្រាប់អ្នកផុតសុពលភាព ផ្តល់សៀវភៅស្នាក់នៅថ្មី និងទុតិយតា សៀវភៅស្នាក់នៅ ផ្តល់សៀវភៅគ្រួសារថ្មី និងទុតិយតាសៀវភៅគ្រួសារ ដោយប្រជាពលរដ្ឋអាចទៅសេវាទាំងនេះនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងមូលដ្ឋានខ្លួនស្នាក់នៅ។

ជាមួយគ្នានោះ លោកអធិការ បានបន្តថា លោកក៏បានប្រជុំណែនាំដល់អធិការរងទទួលការងារ អត្តសញ្ញាណកម្ម នាយ-នាយរងផ្នែក មេប៉ុស្តិ៍ទាំង ៦ ឱ្យយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ រួសរាយរាក់ទាក់ លឿនរហ័ស ដើម្បីឱ្យប្រជាពលរដ្ឋគាត់យកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ យកទៅប្រើប្រាស់តាមភាពចាំបាច់ផងដែរ។ បន្ថែមពីនេះ លោកក៏បានដាក់គោលការណ៍ណែនាំឱ្យមន្ត្រីនគរបាលប៉ុស្តិ៍ទាំង ៦ ចុះចែកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ទៅតាមខ្នងផ្ទះប្រជាពលរដ្ឋដោយពុំបាច់មកយកផ្ទាល់នៅប៉ុស្តិ៍នោះឡើយ។

លោកអធិការ ក៏បានប្រកាសផ្តល់លេខទូរស័ព្ទ សម្រាប់ព័ត៌មានបន្ថែម ផ្នែកអត្តសញ្ញាណកម្ម និងការគ្រប់គ្រងសៀវភៅស្នាក់នៅប្រជាពលរដ្ឋ សូមទាក់ទង មកកាន់លេខ លោកអធិការ ០១២ ៧៩០ ៣៣៣ លោកអធិការរង ០១៥ ៤២ ៦៧ ៦៧ /០១១ ៤២ ៦៧ ៦៧/ ០១១ ៨៨៨ ២៧៧ /០៩៩ ២២២ ៤០១។ ហើយរាល់ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ពុំមានអស់ថវិកានោះទេ។

ជាចុងក្រោយ ក្នុងនាមលោកជាអធិការខណ្ឌ ក៏ដូចជាមន្ត្រីនគរបាលខណ្ឌសែនសុខទាំងមូល សូមអំពាវនាវដល់ប្រជាពលរដ្ឋមកទទួលសេវាដោយខ្លួនឯង កុំពឹងពាក់តាមរយៈខ្សែបណ្ដាញផ្សេង ព្រោះអាចខាតបង់ថវិកា និងមានការយឺតយ៉ាវផងដែរ៕
អត្ថបទ ៖ សំណាង






-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


