Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម​វ័យ​១២​ឆ្នាំ ក្មេង​ស្រីថៃ​ម្នាក់​ខូច​សួត​ធ្ងន់ធ្ងរជិត១០០% ព្រោះ​តែ​ជក់​វែប

បានផុស

នៅ

ក្មេងស្រីអាយុ ១២​ឆ្នាំម្នាក់នៅ​ខេត្ត Buriram ប្រទេសថៃ បាន​​ជួប​ប្រទះ​បញ្ហា​សុខភាព​​ធ្ងន់ធ្ងរ ដោយសារតែការខូច​សួត​យ៉ាង​ដំណំ ព្រោះ​ការជក់វែប (Vape) អស់​រយៈពេល ២ឆ្នាំ។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Strait Times គ្រួសាររបស់​ក្មេង​ស្រី​នោះ មិនបានដឹងពីទម្លាប់​របស់នាងទេ រហូតដល់​ទាល់​តែ​មានការជូនដំណឹងពី​ខាង​សាលា ដោយបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះយុវវ័យដែលជក់​វែប​នៅក្នុងប្រទេសថៃ។

កុមារី​ម្នាក់​នោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​មាន​រោគ​សញ្ញា​ដូច​ជា ដក​​ដង្ហើម​ខ្លីៗ​មិន​ចង់​ដល់​គ្នា និង​មាន​​ក្អួត។ វេជ្ជបណ្ឌិតបានរាយការណ៍ថា សួតរបស់នាងត្រូវបានខូចខាតជិត ១០០% ដែលបង្ហាញពីហានិភ័យសុខភាពធ្ងន់ធ្ងរទាក់ទងនឹងការជក់វែប។

នេះ​មិន​ជា​ករណី​ថ្មី​​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ទេ ដោយ​​លើក​​មុន​មាន​ក្មេងស្រីអាយុ ១១​ឆ្នាំម្នាក់ត្រូវបាន​បញ្ជូន​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់ បន្ទាប់ពី​ជក់​វែប​អស់​រយៈពេល ៦​ខែ។ នេះ​បង្ហាញ​ពី​ហានិភ័យសុខភាពសំខាន់ៗដែលបណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិច​នៅ​ក្នុងចំណោមយុវវ័យ​ថៃ។

អ្នកជំនាញផ្នែកសុខភាពកំពុងជំរុញ​ឲ្យ​បង្កើនការយល់ដឹង និងវិធានការបង្ការដើម្បីការពារបុគ្គលវ័យក្មេងពីគ្រោះថ្នាក់នៃការជក់វែប ឬ​បារី​អេឡិចត្រូនិច៕

(រូបថត៖ The Nation)
(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម