ជីវិតកម្សាន្ដ
សុីន យូប៊ីន យល់ថា ការរៀបចំកម្មវិធីធំៗលំដាប់អន្តរជាតិ នឹងចំណេញដល់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា
កម្ពុជា បានរៀបចំកម្មវិធីបង្ហាញផលិតផលគ្រឿងអលង្កាលំដាប់ពិភពលោក Bvlgari Aeterna យ៉ាងឱឡារិក នៅមុខប្រាសាទតាព្រហ្ម កាលពីរាត្រីថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានវត្តមានតារាល្បីជាតិ-អន្តរជាតិ ព្រមទាំងបុគ្គលល្បីជាច្រើនរូបផងដែរ។ ក្នុងចំណោមនោះ ក៏មានវត្តមានតារាសម្តែងល្បីឈ្មោះរបស់កម្ពុជា កញ្ញា សុីន យូប៊ីន ផងដែរ។
ក្នុងបទសម្ភាស កញ្ញា សុីន យូប៊ីន បង្ហាញការយល់ឃើញថា ការរៀបចំកម្មវិធីលំដាប់អន្តរជាតិនៅកម្ពុជាលើកនេះ តាមរយៈកម្មវិធី Bvlgari Aeterna គឺមិនត្រឹមជាការបង្ហាញផលិតផលគ្រឿងអលង្កាលំដាប់ពិភពលោកប៉ុណ្ណោះទេ គឺជាផ្តល់មុខមាត់របស់ប្រទេសជាតិផងដែរ ក៏ព្រោះតែអ្នកដែលចូលក្នុងកម្មវិធី សុទ្ធសឹងជាមនុស្សមានឥទ្ធិពល។

តាមរយៈអ្នកមានឥទ្ធិពលទាំងនេះទៀតសោត តារាស្រីដ៏លេចធ្លោរបស់កម្ពុជារូបនេះ ជឿជាក់ថា ពិភពលោកនឹងកាន់តែស្គាល់កិត្តិនាមរបស់កម្ពុជាថែមមួយកម្រិតទៀត។ តួយ៉ាង ក្នុងឱកាសនៃកម្មវិធីបង្ហាញផលិតផលគ្រឿងអលង្កាលំដាប់ពិភពលោក Bvlgari Aeterna មានទាំងតារាលំដាប់អន្តរជាតិ បុគ្គលល្បីឈ្មោះ រួមនឹងអភិជនផងដែរ។
ឆ្លៀតក្នុងឱកាសកម្មវិធីមហស្ចារ្យនេះ កញ្ញា សុីន យូប៊ីន បាននាំយកក្រមាខ្មែរជូនដល់ភ្ញៀវអន្តរជាតិ ដើម្បីបង្ហាញតម្លៃវប្បធម៌ និងអត្តសញ្ញាណជាតិផងដែរ។
ទន្ទឹមនេះ កញ្ញាស្នើដល់អ្នកមានឈាមជ័រជាខ្មែរទាំអស់ ចេះស្រឡាញ់ គាំទ្រនិងជួយគ្នា “ខ្មែរស្រលាញ់ខ្មែរ” រក្សានូវសេចក្តីល្អ ថ្លៃថ្នូរ អប្បកិរិយាល្អប្រពៃ និងចូលរួមរាល់ការរៀបចំកម្មវិធីធំៗណាមួយ ដើម្បីកម្ពុជារីកមុខមាត់លើឆាកអន្តរជាតិជាបន្តទៀត ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


