Connect with us

ព័ត៌មានជាតិ

ក្រសួងការ​ងារ ជំរុញ​វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តព្រៃវែង ឱ្យ​បន្ត​រៀប​ចំការ​បណ្តុះបណ្តាល​ដើម្បី​ឆ្លើយតប​តម្រូវ​ការទីផ្សារការងារ

បានផុស

នៅ

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡៅ ហ៊ីម រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ដឹក​នាំ​ក្រុម​ការងារ​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ចុះពិនិត្យ តាមដាន និង​វាយតម្លៃ​ការ​អនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ដើម្បី​ប្រមូល​ព័ត៌មានទាក់ទង​នឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការ​ប្រឈម សំណូមពរនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ លោក​រដ្ឋលេខាធិការ បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញមជ្ឈមណ្ឌលបណ្តុះបណ្តាល រោងជាង បន្ទប់ពិសោធន៍ និងបានជួបប្រជុំជាមួយនាយក នាយករង នាយិការង គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងមន្រ្ដី ដោយបានផ្តល់អនុសាសន៍មួយចំនួនផងដែរ។

លោក​រដ្ឋលេខាធិការ បាន​ជំរុញ​ដល់​វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តព្រៃវែង ត្រូវបន្តរៀបចំការបណ្តុះបណ្តាល​ឱ្យ​កាន់តែឆ្លើយតបជាអាទិភាពទៅនឹងតម្រូវការទីផ្សារ និងបន្តសហការជាមួយក្រសួង ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេសរដ្ឋបាល រាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល TVET ១,៥លាននាក់ ឱ្យកាន់តែទូលំទូលាយ និងចំគោលដៅទៅតាមផែនការបណ្តុះបណ្តាល។

ទន្ទឹម​នេះ លោក​រដ្ឋលេខាធិការ ក៏​បាន​ជួប​សំណេះសំណាល​ជា​មួយ​សិស្ស​តាម​ថ្នាក់​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និងសញ្ញាបត្រវិជ្ជាជីវៈ១(C1) ដោយ​លោក​រដ្ឋលេខាធិការ បាន​លើក​ទឹក​ចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀន ដើម្បី​ជា​ស្នូលនៃប្រទេសជាតិ ជាពិសេសសិស្សនៅពេលរៀនចប់ មានការងារធ្វើត្រូវមានសមត្ថភាព ឥរិយាបថ​ល្អ និងភាពស្មោះត្រង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម