ព័ត៌មានអន្ដរជាតិ
Nvidia៖ ការលក់កើនឡើង ដោយសារកំណើនតម្រូវការបន្ទះឈីប
ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia កាលពីថ្ងៃពុធ បានរាយការណ៍ពីកំណើននៃប្រាក់ចំណេញ និងការលក់នៅត្រីមាសទី ៤ (ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុន) ដោយសារតម្រូវការសម្រាប់បន្ទះឈីបដែលប្រើក្នុងប្រព័ន្ធបញ្ញាសិប្បនិម្មិត បានកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

ក្នុងត្រីមាសគិតត្រឹមថ្ងៃទី ២៦ មករា Nvidia បានប្រកាសប្រាក់ចំណូលប្រមាណ ៣៩,៣ ប៊ីលានដុល្លារ កើនឡើង ១២ ភាគរយ ពីត្រីមាសមុន និងរហូតដល់ ៧៨ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។
Nvidia បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធ ២២,០៦ ប៊ីលានដុល្លារ នៅត្រីមាសទី ៤ ដោយលើសការរំពឹងទុករបស់អ្នកវិភាគត្រឹមប្រមាណ ១៩,៥៧ ប៊ីលានដុល្លារ។ ការលក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ រំពឹងថានឹងបន្តកើនឡើង ដែលអាចឱ្យប្រាក់ចំណូលកើនដល់ ៤៣ ប៊ីលានដុល្លារ សម្រាប់ត្រីមាសទី១នៃឆ្នាំសារពើពន្ធ ២០២៦។
ស្ថាបនិក Nvidia លោក Jensen Huang បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «តម្រូវការសម្រាប់ Blackwell (បន្ទះឈីបឯកទេសប្រើក្នុង AI) គឺអស្ចារ្យណាស់ ខណៈ Reasoning AI ( AI ដែលអាចអនុវត្តការគិតបែបឡូជីក ការដោះស្រាយបញ្ហា និងការសម្រេចចិត្តដោយផ្អែកលើព័ត៌មានដែលវាដំណើរការ។) បន្ថែមច្បាប់កំណត់មាត្រដ្ឋានមួយផ្សេងទៀត ពោលគឺការបង្កើនការគណនាសម្រាប់ការបណ្តុះបណ្តាលធ្វើឱ្យម៉ូដែលឆ្លាតវៃជាងមុន ហើយការបង្កើនការគណនាសម្រាប់ការគិតវែងធ្វើឱ្យចម្លើយកាន់តែឆ្លាតវៃ»។
លោក Jensen បានបន្តថា Nvidia បានផលិតបន្ទះឈីប Blackwell ទ្រង់ទ្រាយធំ ដែលលក់បានប្រាក់រាប់ប៊ីលានដុល្លារនៅត្រីមាសចុងក្រោយ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៤៧ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


