ព័ត៌មានអន្ដរជាតិ
វៀតណាមចាប់ផ្ដើមសាងសង់រោងចក្រផលិតបន្ទះឈីបដំបូងបំផុតរបស់ខ្លួន គ្រោងដំណើរការឆ្នាំក្រោយ
ក្រុមហ៊ុនទូរគមនាគមន៍របស់យោធាវៀតណាម Viettel កាលពីថ្ងៃសុក្រ បានចាប់ផ្តើមសាងសង់រោងចក្រផលិតបន្ទះឈីប ដំបូងគេបង្អស់របស់ប្រទេស ដោយផលិតកម្មសាកល្បងរំពឹងថានឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ ២០២៧ ដែលនេះគឺជាផ្នែកមួយនៃផែនការរបស់វៀតណាមក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីផលិតបន្ទះឈីបផ្ទាល់ខ្លួន។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមហ៊ុន Viettel បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា រោងចក្រដែលមានទំហំ ២៧ ហិកតា ក្នុងឧទ្យានឧស្សាហកម្មបច្ចេកវិទ្យា Hoa Lac ក្បែរទីក្រុងហាណូយ នេះ នឹងបញ្ចប់ការសាងសង់ និងការផ្ទេរបច្ចេកវិទ្យានៅចុងឆ្នាំក្រោយ បន្ទាប់មក នឹងចាប់ផ្តើមប្រតិបត្តិការសាកល្បង កែលម្អដំណើរការ ហើយធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ផ្សេងៗរហូតដល់ឆ្នាំ ២០៣០។
Viettel បាននិយាយយ៉ាងដូច្នេះថា៖ «រោងចក្រផលិតថ្មីនេះ នឹងអនុញ្ញាតឱ្យប្រទេសវៀតណាមចូលរួមក្នុងដំណាក់កាលទាំង ៦ នៃខ្សែច្រវ៉ាក់តម្លៃបន្ទះឈីប រួមទាំងដំណើរការផលិតបន្ទះឈីបដ៏ស្មុគស្មាញផ្នែកបច្ចេកវិទ្យា ដែលមិនទាន់មានក្នុងស្រុកនៅឡើយ»។
រោងចក្រដដែលនឹងផ្តោតលើការស្រាវជ្រាវ ការរចនា ការផលិត និងការធ្វើតេស្តបន្ទះឈីប ដែលប្រើប្រាស់សម្រាប់វិស័យផ្សេងៗដូចជា អាកាសចរណ៍ ទូរគមនាគមន៍ ឧបករណ៍វេជ្ជសាស្ត្រ និងការផលិតរថយន្ត។

ក្រុមហ៊ុន Viettel មិនបានបង្ហាញពីទំហំនៃការវិនិយោគសម្រាប់គម្រោងនេះទេ។
គេមើលឃើញថា វៀតណាមបានលេចចេញជាមជ្ឈមណ្ឌលសម្រាប់សេវាកម្មសាកល្បង និងវេចខ្ចប់បន្ទះឈីប ដោយទាក់ទាញក្រុមហ៊ុនល្បីៗទូទាំងពិភពលោកដូចជា Intel, Samsung Electronics, Amkor Technology, Qualcomm និង Marvell Technology។
ខណៈចិន និងតៃវ៉ាន់ នៅតែគ្របដណ្ដប់លើវិស័យផលិតបន្ទះឈីបក្នុងដំណាក់កាលចុងក្រោយ រួមទាំងការផ្គុំ ការធ្វើតេស្ត និងការវេចខ្ចប់ (ATP) គេមើលឃើញថា វៀតណាមកំពុងមានកំណើនលើវិស័យនេះយ៉ាងឆាប់រហ័ស។
យោងតាមរបាយការណ៍ឆ្នាំ ២០២៤ របស់សមាគមឧស្សាហកម្មបន្ទះឈីបអាមេរិក និងក្រុមហ៊ុនប្រឹក្សាយោបល់ Boston Consulting Group វៀតណាមត្រូវបានគេព្យាករថានឹងបង្កើនចំណែករបស់ខ្លួននៃសមត្ថភាព ATP សកលដល់ ៨-៩% នៅឆ្នាំ ២០៣២ ដោយកើនឡើងពីត្រឹម ១% នៅឆ្នាំ ២០២២។
ជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ធំទូលំទូលាយរបស់វៀតណាម រដ្ឋាភិបាលប្រទេសនេះក៏មានគម្រោងបណ្តុះបណ្តាលវិស្វកររចនាបន្ទះឈីបចំនួន ៥០ ០០០ នាក់នៅឆ្នាំ ២០៣០ និងបង្កើនកម្លាំងពលកម្មផ្នែកបន្ទះឈីបដល់ជាង ១០០ ០០០ នាក់នៅឆ្នាំ ២០៤០៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


