ព័ត៌មានអន្ដរជាតិ
ចិនជំរុញកុំឱ្យក្រុមហ៊ុនក្នុងស្រុកប្រើឈីប H20 របស់ក្រុមហ៊ុនអាមេរិក Nvidia
រដ្ឋាភិបាលចិនចេញសេចក្ដីណែនាំថ្មី ដោយជំរុញកុំឱ្យក្រុមហ៊ុនក្នុងស្រុកប្រើប្រាស់បន្ទះឈីប H20 របស់ក្រុមហ៊ុនអាមេរិក Nvidia ជាពិសេសការប្រើប្រាស់ពាក់ព័ន្ធនឹងរដ្ឋាភិបាល។

សារព័ត៌មាន Bloomberg បានស្រង់សម្ដីប្រភពដឹងពីបញ្ហានេះដោយមិនបញ្ចេញឈ្មោះថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អាជ្ញាធរចិនបានជូនដំណឹងទៅកាន់ក្រុមហ៊ុនជាច្រើន ដោយជំរុញពួកគេកុំឱ្យប្រើប្រាស់បន្ទះឈីប H20 ដែលជាប្រភេទបន្ទះឈីបមិនសូវទំនើប។
ប្រភពដដែលបន្តថា ការណែនាំថ្មី គឺតឹងរុឹងខ្លាំង ជាពិសេសចំពោះការប្រើប្រាស់បន្ទះ H20 ក្នុងគម្រោងរបស់សហគ្រាសរដ្ឋ ឬឯកជន ដែលជាប់ពាក់ព័ន្ធនឹងការងាររបស់រដ្ឋាភិបាល ឬសន្តិសុខជាតិ។
ការណែនាំរបស់ចិន មិនត្រឹមតែប៉ះពាល់ដល់បន្ទះឈីប Nvidia ប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់បន្ទះឈីប AI ពីក្រុមហ៊ុន AMD ផងដែរ។
សេចក្ដីរាយការណ៍ពីបញ្ហានេះ ធ្វើឡើងក្រោយពេលដែលក្រុមហ៊ុន Nvidia និងក្រុមហ៊ុន AMD ទទួលបានការអនុញ្ញាតពីសហរដ្ឋអាមេរិក ក្នុងការលក់បន្ទះឈីបកម្រិតអន់ ឱ្យទៅចិន ជាថ្នូរនឹងការផ្ដល់ប្រាក់ចំណូល ១៥ ភាគរយ ទៅកាន់រដ្ឋាភិបាលអាមេរិក។ ជំហានរបស់ចិន កំពុងបន្ថែមសម្ពាធដល់ក្រុមហ៊ុនទាំង២ ដោយធ្វើឱ្យរាំងស្ទះការទិញបន្ទះឈីបពីក្រុមហ៊ុនអាមេរិកទាំង២៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


