ព័ត៌មានជាតិ
ត្រាំ គ្រោងដាក់ពន្ធលើក្រុមហ៊ុនផលិតបន្ទះឈីប ដែលមិនរើផលិតកម្មទៅអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ មុនជំនួបអាហារពេលល្ងាចជាមួយបណ្ដានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗថា រដ្ឋបាលរបស់លោកនឹងដាក់ពន្ធលើការនាំចូលបន្ទះឈីប របស់ក្រុមហ៊ុនដែលមិនរើផលិតកម្មទៅអាមេរិក។

លោក ត្រាំ បាននិយាយដោយមិនបញ្ជាក់ពីពេលវេលា ឬអត្រាជាក់លាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានពិភាក្សាពីបញ្ហានេះជាមួយក្រុមការងារ។ ចំពោះបន្ទះឈីប យើងនឹងដាក់ពន្ធលើក្រុមហ៊ុននានាដែលមិនចូលមក(រើផលិតកម្មមកអាមេរិក)។ យើងនឹងដាក់ពន្ធក្នុងពេលឆាប់ៗនេះ»។ នេះបើតាមសម្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
គេមើលឃើញថា នេះគឺការប្រកាសគម្រោងពន្ធចុងក្រោយបំផុត ខណៈកន្លងមក លោក ត្រាំ បានគំរាមដាក់ពន្ធលើក្រុមហ៊ុនទាំងឡាយណាដែលនាំចូលផលិតផលរបស់ខ្លួនទៅអាមេរិក ប៉ុន្តែគ្មានរោងចក្រផលិតកម្មនៅទីនោះ។

កាលពីខែមុន លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០០ ភាគរយ លើការនាំចូលបន្ទះឈីប ប៉ុន្តែនឹងមិនអនុវត្តចំពោះក្រុមហ៊ុនណា ដែលមានផលិតកម្ម ឬបានប្តេជ្ញាវិនិយោគនៅសហរដ្ឋអាមេរិកនោះទេ។
ក្នុងបរិបទនៃការគំរាមកំហែងរបស់ ត្រាំ បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបអន្តរជាតិធំៗ ដូចជា TSMC (តៃវ៉ាន់) Samsung Electronics (កូរ៉េខាងត្បូង) និង SK Hynix បានប្រកាសការវិនិយោគជាទឹកប្រាប់រាប់ប៊ីលានដុល្លារនៅសហរដ្ឋអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


