Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ជំរុញអាមេរិក ត្រូវធានាសន្តិសុខដល់អ៊ុយក្រែន ដើម្បីកំញើញរុស្ស៊ី កុំឲ្យលុកលុយម្តងទៀត

បានផុស

នៅ

ថ្លែងក្នុងយន្តហោះអំឡុងដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីបំពេញទស្សនកិច្ចនៅថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានជំរុញឲ្យសហរដ្ឋអាមេរិកផ្តល់ការធានាសន្តិសុខដល់ទីក្រុងកៀវ ដើម្បីកំញើញកុំឲ្យប្រធានាធិបតីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែន ម្តងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer (រូបថត៖ No 10 Downing Street)

លោកនិយាយថា «ត្រូវតែមានការធានាសន្តិសុខឲ្យបានគ្រប់គ្រាន់ ដើម្បីរារាំងលោក Putin មិនឲ្យវិលមកសាជាថ្មី ព្រោះខ្ញុំបារម្ភថា ប្រសិនបើមានបទឈប់បាញ់ដោយគ្មានការធានាសន្តិសុខទេនោះ វានឹងផ្តល់ឱកាសឲ្យលោក Putin វិលមកម្តងទៀត ពីព្រោះអ្នកទាំងអស់គ្នាដឹងហើយ អំពីមហិច្ឆតារបស់គាត់លើប្រទេសអ៊ុយក្រែន»។

យ៉ាងណាក្តី ជុំវិញបញ្ហានេះ ប្រមុខសេតវិមាន Donald Trump បានបញ្ជាក់រួចហើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអាណត្តិទី២នេះថា លោកនឹងមិនធានាសន្តិសុខដល់អ៊ុយក្រែនឡើយ ដ្បិតលោកនិង Volodymyr Zelenskyy ត្រៀមចុះកិច្ចព្រមព្រៀងធនធានរ៉ែជាមួយគ្នាក៏ដោយ។

មិនត្រឹមប៉ុណ្ណឹង អ្វីដែលគេភ្ញាក់ផ្អើលនោះគឺថា លោក Trump ប្រកាស ទុកឲ្យអឺរ៉ុបជាអ្នកធានាសន្តិសុខរបស់អ៊ុយក្រែនវិញ។

ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ Reuters)

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក Starmer នៅវ៉ាស៊ីនតោន មានគោលបំណងពង្រឹងទំនា​ក់ទំនង អង់គ្លេស-អាមេរិក និងដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ ប៉ុន្តែរឿងសំខាន់បំផុតគឺត្រូវធ្វើយ៉ាងណា បញ្ចុះបញ្ចូលអាមេរិកឲ្យបន្តធានាសន្តិសុខជូនអ៊ុយក្រែនឲ្យបាន ចំពេលមានជម្លោះជាមួយរុស្ស៊ី។

លោក Starmer ក៏នឹងលើកយកប្រធានបទទាក់ទងការបញ្ជូនកងរក្សាសន្តិភាពអឺរ៉ុបប្រមាណ ៣០ ០០០នាក់ទៅអ៊ុយក្រែនផងដែរ ហើយចង់បានការគាំទ្រពីសំណាក់លោក Trump។

ដំណើរទស្សនកិច្ចនេះទៀតសោត គឺជាផ្នែកមួយនៃយុទ្ធនាការរបស់អឺរ៉ុប ដើម្បីជំរុញឲ្យមានវត្តមានរបស់អ៊ុយក្រែន នៅក្នុងកិច្ចចរចាលើកក្រោយៗ ហើយចង់បានការធានារបស់អាមេរិកថា ខ្លួននឹងនៅតែឈរពីក្រោយអឺរ៉ុប ដើម្បីទប់ទល់នឹងសកម្មភាពដ៏គឃ្លើនរបស់រុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ថា អឺរ៉ុប កំពុងចាក់សាំងលើភ្លើងសង្គ្រាមនៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម