សេចក្ដីជូនដំណឹង
ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ប្រើប្រាស់ ABA PayWay ដើម្បីទូទាត់ថ្លៃសំបុត្រយន្តហោះ យ៉ាងងាយស្រួលនិងសុវត្ថិភាព
ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា មានសេចក្តីរីករាយនឹងចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខមួយនៅកម្ពុជា ដើម្បីបង្កើនភាពងាយស្រួលក្នុងការកក់ និងទូទាត់ថ្លៃសំបុត្រយន្តហោះតាមរយៈ ABA PayWay។

ការរួមបញ្ចូល ABA PayWay នៅលើ គេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Sky Angkor នឹងទទួលបាននូវបទពិសោធទូទាត់ប្រាក់យ៉ាងរលូន ជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ដែលអនុញ្ញាតឲ្យអតិថិជនជ្រើសរើសវិធីទូទាត់តាមឌីជីថលបានជាច្រើនរបៀប។ ការដាក់បញ្ចូលប្រព័ន្ធទូទាត់ប្រាក់ដ៏ទំនើបនេះ ស្របទៅតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបង្កើនគុណភាពសេវាកម្ម និងការពេញចិត្តរបស់អតិថិជន។
ABA PayWay ផ្តល់នូវភាពងាយស្រួល និងភាពបត់បែនសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដែលអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ ទាំងជាលុយរៀល និងដុល្លារ។ ប្រព័ន្ធនេះអាចឲ្យអតិថិជនទូទាត់ប្រាក់តាមមធ្យោបាយជាច្រើនដូចជា ABA PAY, KHQR, AliPay, WeChat Pay, និងកាតអន្តរជាតិដូចជា Visa, Mastercard, UPI, និង JCB ជាដើម។ ប្រព័ន្ធទូទាត់ប្រាក់ដែលប្រើប្រាស់បានគ្រប់តម្រូវការនេះ នឹងធានាបានថា អតិថិជនមានមធ្យោបាយធ្វើប្រតិបត្តិការទូទាត់ប្រកបដោយសុវត្ថិភាពជាច្រើន និងតាមចំណូលចិត្តរបស់ពួកគេផ្ទាល់។
បន្ថែមពីលើភាពងាយស្រួល និងការផ្តោតទៅលើតម្រូវការអ្នកប្រើប្រាស់ជាចម្បង សុវត្ថិភាពក៏ជាមូលដ្ឋានគ្រឹះនៃ ABA PayWay ផងដែរ។ ជាមួយនឹងប្រព័ន្ធទូទាត់ដែលអនុលោមតាមស្តង់ដាសុវត្ថិភាព PCI DSS ប្រព័ន្ធទូទាត់នេះអនុញ្ញាតក្រុមហ៊ុនអាកាសចរណ៍ទទួលការទូទាត់ពីគ្រប់កាតទាំងអស់ប្រកបដោយសុវត្ថិភាព។ ដោយមានក្របខណ្ឌសុវត្ថិភាពឈានមុខគេនេះហើយ អតិថិជនអាចជឿជាក់បានថា ប្រតិបត្តិការសាច់ប្រាក់និងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគាត់ ត្រូវបានការពារយ៉ាងពេញលេញ។
សម្រាប់ព័ត៌មានបន្ថែមអំពី ABA PayWay សូមទៅកាន់គេហទំព័រ https://www.payway.com.kh/km ។
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


