សន្តិសុខសង្គម
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
ប៉ោយប៉ែត ៖ នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨ មានភ្លៀងធ្លាក់មួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឱ្យរលំដើមឈើមួយដើម បាក់សង្កត់លើរថយន្តមួយគ្រឿងខូចខាតយ៉ាងដំណំ សំណាងមិនបង្កឱ្យមានមនុស្សរងរបួស។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចកាសុីណូផ្កាយ៥ ស្ថិតក្នុងសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រថយន្តដែលរងគ្រោះដោយដើមឈើដួលរលំលើជារថយន្តអាលហ្វាត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2CC-9087ដោយភ្លាមៗនេះមិនទាន់ដឹងថា ម្ចាស់រថយន្តជាអ្នកណា។
បើតាមពលរដ្ឋក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅពេលកើតហេតុខាងលើ មានភ្លៀងខ្លាំងលាយឡំ និង ខ្យល់កន្ទ្រាក់បានធ្វើឱ្យផ្លូវមួយចំនួនជនលិច។ ក្រោយហេតុការណ៍កើតឡើងលោកបណ្ឌិតប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និង លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ និងដឹកនាំក្រុមការងារក្រុងធ្វើការដោះស្រាយភ្លាមៗដោយយករថយន្តសន្ទូចមកស្ទូចដើមឈើ និង រថយន្តចេញពីផ្លូវនៃកន្លែងកើតហេតុដើម្បីបញ្ចៀសការកកស្ទះចរាចរ៕
ដោយ ៖ អពៅ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


