ព័ត៌មានអន្ដរជាតិ
ព្យុះស៊ីក្លូនត្រូពិច Alfred ដ៏មានឥទ្ធិពល នឹងវាយប្រហារ រដ្ឋ Queensland អូស្រ្តាលី
អាជ្ញាធរបានបង្កើនការព្រមានដល់ប្រជាជនក្នុងតំបន់ឱ្យស្នាក់នៅក្នុងផ្ទះនិងត្រៀមលក្ខណៈទប់ទល់ព្យុះកំណាចស៊ីក្លូន Alfred ដ៏គួរឱ្យខ្លាចដែលជិតវាយប្រហាររដ្ឋ Queensland ប្រទេសអូស្រ្តាលី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៧ខែមីនានេះ។

មនុស្សបួនលាននាក់ស្ថិតក្នុងជួរផ្លូវដែលព្យុះស៊ីក្លូននេះបក់បោក។ ព្យុះនេះត្រូវបានគេរំពឹងថា នឹងវាយលុកនៅចន្លោះ Sunshine Coast និង Gold Coast ដែលជាតំបន់ជាឆ្នេរដ៏ស្រស់ស្អាតរបស់ប្រទេសអូស្ត្រាលី។ព្យុះនេះអាចមានល្បឿនរហូតដល់ ៩៥គីឡូម៉ែត្រក្នុងមួយម៉ោងជាមួយនឹងខ្យល់ខ្លាំងរហូតដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះស៊ីក្លូននេះត្រូវបានគេរំពឹងថានឹងបោកបក់ជាប្រព័ន្ធប្រភេទទី ២នៅព្រឹកថ្ងៃសៅរ៍។ ផ្លូវរបស់វាបានថយចុះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបាននិងកំពុងផ្លាស់ប្តូរ «ខុសប្រក្រតី» យោងទៅតាមអ្នកជំនាញអាកាសធាតុ ដែលជាមូលហេតុដែលវាបកមកដល់ដីត្រូវបានពន្យារពេលពីការព្យាករណ៍ពីមុន។
ក្រៅពីខ្យល់បក់ខ្លាំង ព្យុះស៊ីក្លូន Alfred ត្រូវបានគេរំពឹងថានឹងធ្វើឱ្យមានភ្លៀងធ្លាក់មានកម្ពស់រហូតដល់៨០០មីលីម៉ែត្រក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលប៉ះពាល់ដល់តំបន់ដ៏ធំមួយនៃភាគខាងត្បូងរដ្ឋ Queensland និងភាគខាងជើងនៃរដ្ឋ New South Wales ខណៈការជន់លិចតាមដងទន្លេ គឺជាក្តីកង្វល់ដ៏ធំបំផុតនៅក្នុងតំបន់ទំនាប។
អាជ្ញាធរមានបំណងរៀបចំសហគមន៍មុនព្យុះស៊ីក្លូន Alfred មកដល់ ដោយបានជួយរៀបចំដាក់បាវខ្សាច់នៅទូទាំងតំបន់ដើម្បីជួយអ្នកស្រុកការពារផ្ទះរបស់ប្រជាជន។

នៅថ្ងៃសុក្រនេះ មនុស្សជាង ៨០០០០ នាក់នៅក្នុងរដ្ឋទាំងពីរនេះគ្មានថាពលប្រើប្រាស់ ហើយមនុស្សរាប់ម៉ឺននាក់ទៀតស្ថិតនៅក្រោមការបញ្ជាជម្លៀស។ សាលារៀនជិត ១០០០ ត្រូវបានបិទ ការដឹកជញ្ជូនសាធារណៈត្រូវបានផ្អាក និងព្រលានយន្តហោះត្រូវបានបិទ។ ជើងហោះហើរក៏ត្រូវបានលុបចោលហូតដល់ថ្ងៃអាទិត្យផងដែរ។
ទោះយ៉ាងណាព្យុះស៊ីក្លូននៅរដ្ឋ Queensland មិនមែនជារឿងចម្លែកនោះទេ ព្រោះវាជារដ្ឋដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុតនៅក្នុងប្រទេសអូស្ត្រាលី ជាពិសេសគ្រោះទឹកជំនន់គឺមានច្រើនជាងគេ។ កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ផ្ទះរាប់ពាន់ខ្នងត្រូវបានខូចខាតនៅតាមបណ្តោយភាគខាងកើតនៃប្រទេសអូស្ត្រាលី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


