កីឡា
រឿងពិតរវាងយុវជនឆ្នើម Lamine Yamal ជាមួយ Lionel Messi
ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal កំពុងទទួលបានការកោតសរសើរជាខ្លាំងពីអ្នកតាមដានបាល់ទាត់ទូទាំងពិភពលោក។ ជាពិសេស Lionel Messi ធ្លាប់បានលើកសរសើរពីទេពកោសល្យរបស់យុវជនរូបនេះ។ ប៉ុន្តែអ្វី ដែលគេចាប់អារម្មណ៍បំផុតនោះ ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញវ័យ ១៧ ឆ្នាំរូបនេះល្អខ្លាំង ដោយសាររូបគេ ធ្លាប់ត្រូវបានវីរបុរស Lionel Messi ងូតទឹកឱ្យ។

យុវជន Yamal ដែលបានកើតនៅខែ កក្កដា ឆ្នាំ ២០០៧ បានចូលរួមហ្វឹកហាត់នៅថ្នាល La Masia របស់ Barca លើកដំបូង នៅឆ្នាំ ២០១៤ ដែលពេលនោះអាយុទើប ៧ ឆ្នាំ។ រូបគេត្រូវបានក្លិបតម្លើងមកកាន់ឈុតធំរបស់ Barcelona នៅឆ្នាំ ២០២៣ ដែលពេលនោះស្ថិតក្រោមការដឹកនាំរបស់លោក Xavi។ បច្ចុប្បន្នរូបគេកំពុងដើរតួជាកម្លាំងស្នូលដ៏សំខាន់របស់ក្រុម និងថ្មីៗនេះទើបតែជួយឱ្យក្រុមអ្នកមានបុណ្យយកឈ្នះ Benfica កក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមពាន Champions League។
បើនិយាយពីកិត្តិនាមរបស់ខ្សែប្រយុទ្ធស្លាបស្តាំ កម្ពស់ ១.៨០ ម៉ែត្ររូបនេះ រូបគេទទួលបានភាពល្បីល្បាញខ្លាំង នៅពេលជួយឱ្យ អេស្ប៉ាញ ឈ្នះជើងឯកទ្វីបអឺរ៉ុប Euro ២០២៤។ ប៉ុន្តែស្របពេលជាមួយគ្នានោះ ក៏មានរឿងចាប់អារម្មណ៍មួយទៀតផងដែរ បន្ទាប់ពីមានរូបភាពមួយត្រូវបានគេបង្ហោះយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដែល Messi បានងូតទឹកឱ្យគេ អំឡុងពេលរូបគេនៅជាទារកនៅឡើយ។

មានអ្នកគាំទ្រជាច្រើនហាក់មានភាពងឿយឆ្ងល់ ថា នៅពេលនោះជានិស្ស័យ ឬជាភាពចៃដន្យ ដែល Messi បានទៅងូតទឹកឱ្យ Yamal។ ស្របពេល ឥឡូវនេះ Yamal កំពុងមានសមត្ថភាពល្អខ្លាំង ហើយរូបគេក៏កំពុងក្លាយជាកីឡាករដ៏សំខាន់ មិនអាចខ្វះបានរបស់ក្រុម ដូចកាលពេល Messi នៅក្មេងថែមទៀត។
យោងតាមប្រភពពីបណ្តាញសង្គមបានឱ្យដឹងថា នៅពេលនោះស្ថិតក្នុងឆ្នាំ ២០០៧ ដែល Yamal មានវ័យ ៦ ខែ ហើយ Messi មានវ័យ ២០ ឆ្នាំ។ ដើមហេតុនៃការកើតជារូបថតនេះ គឺដោយសារស្ថាប័ន Diario Sport បានសហការជាមួយអង្គការ Unicef ដែលជាម្ចាស់ឧបត្ថម្ភរបស់ Barcelona។ ការថតរូបនេះ គឺធ្វើឡើងដើម្បីជាការផ្សព្វផ្សាយសប្បុរសធម៌ ហើយនៅពេលនោះគ្រួសាររបស់ Yamal បានឈ្នះ Challenge ក្នុងកម្មវិធីមួយ ហើយក៏មានឱកាសឱ្យ Yamal មកថតរូបជាមួយកីឡាករ Barca ដែលពេលនោះគឺជា Lionel Messi។
ដូច្នេះនេះអាចថាជានិស្ស័យមួយ ពីព្រោះ Yamal ធ្លាប់ត្រូវបាន Messi ងូតទឹកឱ្យផ្ទាល់ដៃ តាំងពីនៅក្មេង ហើយឥឡូវរូបគេនេះ រូបគេកំពុងត្រូវបានគេមើលឃើញជាកីឡាករម្នាក់ កំពុងដើរតាមគន្លង Leo Messi ផងដែរ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


