Connect with us

ជីវិតកម្សាន្ដ

ប៊ី សុធារី ប្តេជ្ញាដណ្តើមមកុដ Miss Cosmo ក្នុងនាមតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ

បានផុស

នៅ

ថ្មីៗនេះ អតីតបវរកញ្ញាលេចធ្លោកកញ្ញា ប៊ី សុធារី បានចេញមុខប្រកាសជាសាធារណ:ថា នាងបានត្រៀមខ្លួននិងដាក់ពាក្យរួចហើយដើម្បីចូលប្រកួតកម្មវិធី Miss Cosmo Cambodia 2025 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះបានធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញកាគាំទ្រ និងលើកទឹកចិត្តដល់កញ្ញា ប៊ី សុធារី ដែលបន្តឆន្ទ: ដើម្បីចូលរួមប្រកួតនៅក្នុងវិស័យមួយនេះដោយមិនរុញរា។ កាន់តែធ្វើឲ្យអ្នកគាំទ្រសរសើរទឹកចិត្ត ប៊ី សុធារី បានប្តេជ្ញាដណ្តើមមកុដ MCC 2025 ក្នុងការតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិទៀតផង។

ប្រភពពីអ្នកជិតដិតកញ្ញា ប៊ី សុធារី បានបង្ហើបឱ្យដឹងថា Queen Bee ប៊ី សុធារី គាត់តែងតែនិយាយប្រាប់ថា គាត់ពិតជាស្រលាញ់ វិស័យបវកញ្ញាខ្លាំងណាស់ ហើយគាត់ពិតជាចង់តំណាងឱ្យប្រទេសកម្ពុជាប្រជាជនកម្ពុជាទៅលើឆាកអន្តរជាតិ ដើម្បីលើកមុខមាត់ប្រទេសជាតិយើង។

ប្រភពបានបន្តថា ដូចនេះ សុធារី សូមក្ដីស្រលាញ់ជំនឿចិត្តនិងឱកាសពីបងប្អូនខ្មែរគ្រប់រូបជឿជាក់លើនាងម្ដងទៀតដើម្បីឱ្យគាត់កាន់តែមានកម្លាំងចិត្តខំបន្តដំណើរទៅមុខដោយយកសមត្ថភាពរបស់គាត់ ដើម្បីប្រកួតដើម្បីដណ្ដើមយកម្កុដ Miss Cosmo Cambodia 2025 សម្រាប់តំណាងឱ្យកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ Miss Cosmo International 2025 ។

កញ្ញា ប៊ី សុធារី បានបញ្ជាក់ឱ្យដឹងដែរថា អ្វីដែលនាងសុំពេលនេះក្ដីស្រលាញ់ជំនឿចិត្តឱកាសពីបងប្អូនខ្មែរគ្រប់រូបជឿជាក់លើនាងម្ដងទៀតដើម្បីឱ្យនាងបន្តដំណើរទៅមុខ ដោយយកសមត្ថភាពទៅប្រកួត ដើម្បីដណ្ដើមយកម្កុដ Miss Cosmo Cambodia 2025 ក្នុងការតំណាងឱ្យកម្ពុជាទាំងមូល នៅលើឆាក Miss Cosmo International 2025 ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម