សេដ្ឋកិច្ច
ពលរដ្ឋកម្ពុជាជាង ៥ លាននាក់ ជំពាក់បំណុលធនាគារជិត $៦០ ពាន់លាន
គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ប្រជាពលរដ្ឋកម្ពុជាចំនួន ៥,០៤ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ ២៣៦ ៤២៩ ២៦៦ លានរៀល ស្មើនឹងប្រមាណ ៥៩ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្ថានភាពឥណទាននៅកម្ពុជារបស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)។

CBC បង្ហាញថា ក្នុងចំណោមសមតុល្យឥណទានដែលមាន ៥៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ គឺមានឥណទានប្រមាណ ៦០ ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ទៅឱ្យប្រជាជននៅរាជធានីខេត្តចំនួន ៣ គឺរាជធានីភ្នំពេញាមានអ្នកខ្ចីច្រើនជាងគេរហូតដល់ ១១៩ ០២១ ៩៤៧ លានរៀល ប្រមាណ ២៩,៧ ពាន់លានដុល្លារ និងស្មើនឹង ៥០% នៃទំហំឥណទានទូទាំងប្រទេសដោយមានអ្នកខ្ចីសរុបចំនួន ៦៩,៦ ម៉ឺនាក់។
ចំណែកឯ ខេត្តកណ្ដាល មានអ្នកខ្ចីប្រាក់ពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុចំនួន ៣៩,៤ ម៉ឺននាក់ ដែលមានទំហំឥណទាន ១២ ៦៩៧ ៦៤៩ ប្រមាណ ៣,១៨ ពាន់លានដុល្លារ ស្មើនឹង ៥% នៃសមតុល្យឥណទានទូទាំងប្រទេស។
ដោយឡែក ខេត្តសៀមរាប មានទំហំឥណទានលំដាប់ទី៣ ប្រមាណ ១០ ៣០៧ ៣៥៨ លានរៀល ប្រមាណ ២,៥៧ ពាន់លានដុល្លារ ស្មើនឹង ៤% និងមានអ្នកខ្ចី ៣២,៤ ម៉ឺននាក់។

យោងតាម CBC គិតត្រឹមដំណាច់ឆ្នាំ ២០២៤ អត្រានៃការសងត្រឡប់យឺតលើសពី ៩០ ថ្ងៃ មានចំនួន ៦,០៣ ភាគរយ។
លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា នៅដំណាច់ឆ្នាំ ២០២៤ ឥណទានមិនដំណើរការធ្លាក់ចុះបន្តិច ហើយទំនងវិស័យនេះ នឹងមានភាពល្អប្រសើរចាប់ពីឆ្នាំ ២០២៥ នេះ។
បើតាមលោក តូច ចៅចេក វិស័យធនាគារនៅក្នុងឆ្នាំ ២០២៤ ជាពិសេសប្រាក់សន្សំធនាគាររីកចម្រើនច្រើន បើតាមរបាយការណ៍របស់ធនាគារជាតិ កាលពីពាក់កណ្ដាលឆ្នាំ ២០២៤ រីកចម្រើនរហូតដល់ ១៣% ហើយសម្រាប់ឥណទាន គឺរីកចម្រើនជាង ២%។

លោក តូច ចៅចេក បានប្រាប់ថា ប្រាក់កម្ចី និងបញ្ញើ មិនមានហានិភ័យក្នុងវិស័យធនាគារនោះទេ ពោលគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យធនាគារទាំងមូល ខណៈសមតុល្យប្រាក់សន្សំទើបតែបាន ៥២ ពាន់លានដុល្លារ រីឯសមតុល្យប្រាក់កម្ចីចំនួន ៥៩ ពាន់លានដុល្លារ។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធធនាគារនៅកម្ពុជា បន្តរក្សាវឌ្ឍនភាព និងមានស្ថិរភាព ដែលបានរួមចំណែកគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច។
លោកស្រីថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៧% រហូតដល់ ៩១,១ ពាន់លានដុល្លារ ខណៈឥណទានបន្តមានកំណើនទាប ៣% ប្រមាណ ៥៩,៩ ពាន់លានដុល្លារ ក្នុងពេលដែលប្រាក់បញ្ញើបានកើនឡើង ១៦,៣% ប្រមាណ ៥៧ ពាន់លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


