ព័ត៌មានជាតិ
ក្រុមការងារអន្តរក្រសួង មកសិក្សាឈ្វេងយល់ពីយន្តការគ្រប់គ្រង និងដោះស្រាយវិវាទ ឬបណ្ដឹង ក្នុងប្រព័ន្ធសន្តិសុខសង្គម
ក្រុមការងារអន្តរក្រសួង ស្ថាប័ន ដែលរួមមាន ក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, មូលនិធិជាតិជំនួយសង្គម, ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយនិងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីរចនាសម្ព័ន្ធ នៃយន្ដការគ្រប់គ្រង និងដោះស្រាយវិវាទ ឬបណ្ដឹងក្នុងប្រព័ន្ធសន្ដិសុខសង្គម ដែលកំពុងអនុវត្តដោយ ប.ស.ស។

ក្នុងការបំពេញទស្សនកិច្ចសិក្សានេះ លោក គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានចែករំលែកបទពិសោធន៍អំពីយន្ដការ នៃការទទួលបណ្ដឹងរបស់ ប.ស.ស. នៅពេលសាធារណជន និងសមាជិក ប.ស.ស. មានបញ្ហា ពួកគាត់អាចប្ដឹងដើម្បីរកដំណោះស្រាយពី ប.ស.ស. បានតាមរយៈប្រភពជាច្រើនដែលរួមមាន ៖ តាមរយៈមជ្ឈមណ្ឌលផ្តល់ព័ត៌មាន, បណ្ដាញសង្គមផ្លូវការរបស់ ប.ស.ស., បណ្ដឹងអនាមិក, គេហទំព័រ, និងតាមលិខិតរដ្ឋបាលនានា ដែលនេះជាយន្ដការបច្ចុប្បន្នរបស់ ប.ស.ស. ដែលអាចដោះស្រាយជូនសមាជិកបានភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ ច្បាស់លាស់ និងឆាប់រហ័ស។

ក្នុងដំណើរទស្សនកិច្ចនេះដែរ ថ្នាក់ដឹកនាំ ប.ស.ស. ព្រមទាំងគណៈប្រតិភូ តំណាងអន្តរក្រសួង ស្ថាប័ន ពាក់ព័ន្ធបានចែករំលែកចំណេះដឹង និងបទពិសោធនានារវាងគ្នា អំពីយន្ដការគ្រប់គ្រង និងដោះស្រាយវិវាទ ឬបណ្ដឹងក្នុងវិស័យ និងបរិបទ នៃការផ្ដល់សេវារបស់ខ្លួននីមួយៗ ដែលជាការគិតគូរអំពីអភិបាលកិច្ច នៃការអនុវត្តប្រព័ន្ធគាំពារសង្គម។

តាមរយៈដំណើរទស្សនកិច្ចនេះដែរ មិនត្រឹមតែជាការចែករំលែកចំណេះដឹង និងបទពិសោធរវាងគ្នាលើការដោះស្រាយវិវាទប្រព័ន្ធគាំពារសង្គមនោះទេ នេះក៏ជាជំហានថ្មីមួយ អាចឈានទៅរកការកសាងប្រព័ន្ធដោះស្រាយវិវាទប្រព័ន្ធគាំពារសង្គម ជាប្រព័ន្ធរួម ដើម្បីឆ្លើយតបទៅនឹងកិច្ចការឆ្លងវិស័យ ដែលជាផ្នែកមួយ នៃក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០២៤-២០៣៥ ផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


