សេដ្ឋកិច្ច
លោកស្រី ជា សិរី៖ ធនាគារជាតិមិនអាចបន្ថយអត្រាការប្រាក់ជាដុល្លារអាមេរិកបានទេ
អគ្គទេសាភិបាលធនាគារជាតិកម្ពុជាលោកស្រី ជា សិរី ថាធនាគារកណ្ដាលកម្ពុជាមិនអាចអន្តរាគមន៍លើអត្រាការប្រាក់លើកម្ចីជាដុល្លារនោះទេ ដោយសារផលប៉ះពាល់នេះកើតពីគោលនយោបាយអាមេរិកដែលបានតម្លើងដោយធនាគារកណ្ដាលប្រទេសនោះ ដែលប៉ះពាល់ដល់ប្រាក់ដុល្លារទាំងអស់ក្នុងពិភពលោក។

ថ្លែងក្នុងពិធីអបអរខួប៤៥ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ប្រាក់រៀលឡើងវិញនៅវិមានរដ្ឋសភាកម្ពុជាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រី ជា សិរី ថាអ្នកដែលខ្ចីលុយជាដុល្លារត្រូវតែទ្រាំនូវការទទួលអត្រាការប្រាក់អន្តរជាតិ ព្រោះធនាគារជាតិមិនអាចអន្តរគមន៍បាននោះទេ។ លោកស្រីបានពន្យល់ថា ផលប៉ះពាល់នេះគឺបណ្ដាលមកពីអតិផរណារបស់សហរដ្ឋអាមេរិក ដែលធនាគារកណ្ដាលប្រទេសនោះបានតម្លើងការប្រាក់កម្ចីការពារកុំឱ្យប្រជាជនចាយច្រើនងាយស្រួលគ្រប់គ្រងអតិផរណា ដូច្នេះវាបានប៉ះពាល់ដល់កម្ចីជាដុល្លារទាំងអស់ទូទាំងពិភពលោក។

លោកស្រី ជា សិរី៖ «គេឡើងនៅស្រុកគេនោះដើម្បីបន្ថយអតិផរណា យើងឯនេះមកឡើងថ្លៃដែរ! សួរថាយើងមានត្រូវគ្រប់គ្រងអីអតិផរណាឬអត់? យើងអត់ទេ! យើងចង់ឱ្យថោកព្រោះអីស្រុកយើងទើបងើបពីកូវីដ យើងចង់ជំរុញកំណើនសេដ្ឋកិច្ចតែដល់ពេលគេថ្លៃ យើងក៏ត្រូវថ្លៃដែរ។ អ៊ីចឹងផ្អើលមួយរយៈចុងក្រោយនេះថាហេតុអីធនាគារជាតិមិនធ្វើ យើងអាចធ្វើបានតែបានតែលើលុយរៀលទេ »។
លោកស្រីអគ្គទេសាភិបាលបានបញ្ជាក់ថាការអន្តរាគមន៍ការប្រាក់ បានតែលើលុយជាតិរបស់ប្រទេស តែដោយសារកម្ចីដុល្លារមានច្រើនដូច្នេះធនាគារជាតិអាចអន្តរាគមន៍ត្រឹមមួយផ្នែកប៉ុណ្ណោះ។

បើតាមលោកស្រី ជា សិរី កម្ចីដែលធ្វើជាលុយរៀលនៅកម្ពុជាមានតែ១៣%ប៉ុណ្ណោះនៃកម្ចីឥណទានរបស់ប្រជាពលរដ្ឋបានខ្ចីធនាគារនានានៅកម្ពុជា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៧ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


