ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃបានជំរុញឱ្យមានការជម្លៀសចេញនៅរដ្ឋ Carolina សហរដ្ឋអាមេរិក
ភ្លើងឆេះព្រៃជាច្រើនកន្លែងបានបង្ខំជម្លៀសប្រជាជនចេញនៅក្នុងតំបន់រងផលប៉ះពាល់ជាច្រើនក្នុងរដ្ឋ Carolina សហរដ្ឋអាមេរិក ខណៈរដ្ឋនេះទើបតែងើបឡើងវិញពីខ្យល់ព្យុះ Helene ដ៏បំផ្លិចបំផ្លាញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៤ខែមីនានេះ។

នៅភាគខាងលិចរដ្ឋ Carolina មានភ្លើងឆេះយ៉ាងសកម្មចំនួនបីនៅក្នុងតំបន់ Polk ដោយមួយបានលាតសន្ធឹងលើផ្ទៃដី៥គីឡូម៉ែត្រការ៉េ និងមួយទៀតបានរាលដាលលើផ្ទៃដី ៧.៣គីឡូម៉ែត្រការ៉េ។ ភ្លើងទីបីបានឆេះផ្ទៃដីប្រហែល ៨១ ហិកតា និងបានបំផ្លាញផ្ទះចំនួន៣ នៅតំបន់ Burke County និងនៅ Stokes ជាប់ព្រំដែនភាគខាងជើងជាមួយរដ្ឋ Virginia។
អាជ្ញាធរ បានប្រកាសពីការជម្លៀសចេញជាដាច់ខាតដែលចាប់ផ្តើមនៅម៉ោង៨:២០កាលពីយប់ថ្ងៃសៅរ៍សម្រាប់ផ្នែកខ្លះនៃតំបន់ Polk ខណៈភាពមើលឃើញនៅក្នុងតំបន់នឹងត្រូវបាថយចុះដោយសារផ្សែងភ្លើង។ ទីជំរកមួយក៏ត្រូវបានបង្កើតឡើងនៅទីក្រុង Columbus សម្រាប់ឲ្យអ្នកជម្លៀសចេញជ្រកកោនបណ្ដោះអាសន្នផងដែរ។
ចំណែកនៅភាគខាងត្បូងរដ្ឋ Carolina អាជ្ញាធរបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នកាលពីថ្ងៃសៅរ៍ ដោយសារមានភ្លើងឆេះនៅតំបន់ Pickens នៅលើភ្នំ Blue Ridge ឆេះផ្ទៃដីប្រមាណ១២១ហិកតា និងក៏បានបញ្ជាឲ្យមានការជម្លៀសប្រជាជនរស់នៅជិតភ្នំនេះដោយស្ម័គ្រចិត្តផងដែរ។
គួរបញ្ជាក់ថា រដ្ឋ Carolina ទើតែងើបឡើងពីការងការវាយប្រហារយ៉ាងខ្លាំងដោយព្យុះ Helene កាលពីខែកញ្ញា។ ខ្យល់ព្យុះនេះបានបំផ្លាញ ឬប៉ះពាល់ដល់ផ្លូវថ្នល់ដែលគ្រប់គ្រងដោយរដ្ឋចម្ងាយ៨០៤៦គីឡូម៉ែត្រ និងខូចខាតផ្លូវឯកជន ស្ពាន និងផ្លូវថ្នល់ចំនួន ៧០០៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


