Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល អះអាងថា ដំណើរទស្សនកិច្ច ៣ ថ្ងៃ នៅហុងកុង នឹងជួយពង្រឹងវិស័យសុខាភិបាលនៅកម្ពុជាកាន់តែប្រសើរ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ គឺ ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ចំណុច​អាទិភាព​សុខាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​វិលត្រឡប់​មកពី​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៅ​ព្រឹក​ថ្ងៃទី​ ២៧ ​មីនា​នេះ​ នៅ​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ លោក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ផ្តល​តម្លៃ​ខ្ពស់​ដល់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ចិន ជាពិសេស ដើម្បី​ពង្រឹង​ចំណង​សាមគ្គីភាព និង​មិត្តភាព​ដែកថែប​រវាង​ប្រទេស​ទាំងពីរ។

លោក​រដ្ឋមន្ត្រី បាន​បន្តថា លើសពីនេះ​យើង​ទទួលបាន​បទពិសោធ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល នៃ​ប្រទេស​កម្ពុជា រួមមាន​ទំនើបកម្ម​សេវា​ព្យាបាល​មន្ទីរពេទ្យ​កម្រិត​ចុងក្រោយ ការ​ពង្រឹង​ច្បាប់ បទដ្ឋាន​គតិយុត្តិ​ជាទូទៅ ក្នុង​ដំណើរ​អភិវឌ្ឍន៍​ការផ្តល់សេវា​ប្រកប​ដោយ​តម្លាភាព និង​គ្មាន​ការ​រើសអើង ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិជ្ជាជីវៈ​សុខាភិបាល ទាំង​ផ្នែក​ជំនាញ​ឯកទេស និង​ស្រាវជ្រាវ ការរៀបចំ​គោលនយោបាយ អភិបាលកិច្ច និង​និយ័តកម្ម​សេវា​សុខាភិបាល ទាំង​ផ្នែក​សាធារណៈ និង​ឯកជន ការ​ពង្រឹង​ការ​គ្រប់គ្រង​វិជ្ជាជីវៈ​សុខាភិបាល តាមរយៈ​ក្រុមប្រឹក្សា​គណៈ​វិជ្ជាជីវៈ។

ការ​ស្រាវជ្រាវ និង​ការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺឆ្លង​ថ្មីៗ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ដើម្បី​វិភាគ និង​ស្រាវជ្រាវ​ឱ្យបាន​ទាន់ពេលវេលា​។ ប្រព័ន្ធគ្រប់គ្រង​គុណភាព​តាម​ស្តង់ដារ ធានាបាន​នូវ​សុវត្ថិភាព ប្រសិទ្ធភាព របស់​អ្នកជំងឺ។ ប្រើ​ប្រព័ន្ធ​កត់ត្រា​វេជ្ជសាស្ត្រ​អេឡិចត្រូនិក​នៅ​មន្ទីរពេទ្យ និង​ឧបករណ៍​តាមដាន​ជំងឺ​តាមបែប​ឌីជីថល ជាមួយនឹង​ការជំរុញ​ការអភិវឌ្ឍ​សុខាភិបាល​ឌីជីថល ការ​ពង្រឹង​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​ផលិតផល​ឱសថ តាមរយៈ​ការ​ពង្រឹង និង​ទំនើបកម្ម​បច្ចេកទេស​មន្ទីរ​ពិសោធន៍ និង​ការ​ជំរុញ​ការងារ​វិនិយោគ​វិស័យ​សុខាភិបាល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ នាទីutes មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម