ព័ត៌មានជាតិ
ផលិតករភាពយន្តខ្នាតធំដ៏ល្បីរបស់បរទេស ស្នើយកប្រទេសកម្ពុជា ពិសេសតំបន់អង្គរវត្តជាទីតាំងផលិតវិដេអូ
ភ្នំពេញ ៖ ផលិតករភាពយន្តខ្នាតធំដ៏ល្បីមួយ មកពីក្រុមហ៊ុន Bright Bay Creativeបានសុំយកប្រទេសកម្ពុជា ជាពិសេសនោះគឺតំបន់ប្រាសាទអង្គរវត្តធ្វើជាតំបន់ថតវិដេអូបែបផ្សងព្រេង។

លោក MICHAEL W. FAHEY ផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative និងសហការី បានលើកឡើងថា ដោយសារតែមើលឃើញកម្ពុជាធ្លាប់ទទួលបដិសណ្ឋារកិច្ចល្អទាំងភ្ញៀវជាតិ និងអន្តរជាតិតូចធំ និងមានសុខសន្តិភាព សុវត្ថិភាពដ៏ល្អ រួមទាំងភាពល្បីល្បាញជាបេតិកភណ្ឌពិភពលោក និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទើបលោកគោរពស្នើសុំអនុសាសន៍ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីគាំទ្រកិច្ចសហការគាំទ្រលើគម្រោងថតវីដេអូបែបផ្សងព្រេងនៅប្រាសាទអង្គរវត្ត និងតំបន់ផ្សេងៗទៀត ក្នុងខេត្តសៀមរាបនាពេលខាងមុខ។

ជាលទ្ធផលនៃជំនួបនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ដែលមានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំរោងវីដេអូ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងថត និងសូមស្វាគមន៍ក្នុងការផ្តល់កិច្ចសហការគាំទ្រដល់ក្រុមហ៊ុន។

សូមបញ្ជាក់ថា ក្រុមហ៊ុនBright Bay Creative ក៏មានដៃគូក្រុមហ៊ុនសហការជាច្រើនដូចជា NETFLIX, Youtube, Discovery, NFLPA, IMG, Facebook, COMPLEX, Music Television(MTV) , FOX Sport និង ដៃគូសហការជាច្រើនទៀត ដែលរាល់វីដេអូនីមួយៗ ទទួលបានការទស្សនា និងតាមដានជិត២០០លាននាក់៕

កែសម្រួលដោយ ៖ នាគព័ន្ធ







-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


