កីឡា
ជម្រើសជាតិ ប្រេស៊ីល ដាក់ផែនការលើកទី ២ ចង់បានលោក Ancelotti ដឹកនាំ
សហព័ន្ធកីឡាបាល់ទាត់ ប្រេស៊ីល (CBF) បានកំណត់គោលដៅ តាមចុះកុងត្រាយកអ្នកចាត់ការ Real Madrid លោក Carlo Ancelotti មកដឹកនាំ។

លោក Carlo Ancelotti បានក្លាយជាគោលដៅរបស់ជម្រើសជាតិ ប្រេស៊ីល តាំងពីរដូវក្តៅឆ្នាំ ២០២៣ មកម្ល៉េះ ប៉ុន្តែបន្ទាប់ពីបុរសសញ្ជាតិ អ៉ីតាលី វ័យ ៦៥ ឆ្នាំរូបនេះ បន្តកិច្ចសន្យាថ្មីជាមួយក្រុមអធិរាជស ពួកគេក៏បានបង្វែផែនការ នាំយកលោក Dorival Junior មកដឹកនាំជំនួសវិញ។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន Globo Esporte បានឱ្យដឹងថា ពេលនេះ ប្រេស៊ីល កំពុងដាក់ផែនការចង់បានលោក Ancelotti ម្តងទៀត ដោយសារពួកគេហាក់អស់ទំនុកចិត្តលើគ្រូបង្វឹកបច្ចុប្បន្នលោក Dorival Junior បន្ទាប់ពីថ្មីៗនេះ លោកដឹកនាំក្រុម សាំបា ចាញ់ក្រុម អាហ្សង់ទីន នៅវគ្គជម្រុះ World Cup ក្នុងលទ្ធផល ៤ ទល់នឹង ១។

លោក Ancelotti ត្រូវបានគេជឿថា លោកក៏ចាប់អារម្មណ៍លើគម្រោងនេះផងដែរ ប៉ុន្តែលោកបានប្រាប់ទៅ CBF វិញថា លោកនឹងមិនទាន់សម្រេចចិត្តលើរឿងនេះនោះទេ រហូតទាល់តែលោកបញ្ចប់ភារៈកិច្ចដឹកនាំក្រុម Real Madrid នៅពានរង្វាន់ FIFA Club World Cup សិន។
សូមបញ្ជាក់ថា លោក Ancelotti គឺនៅសល់កិច្ចសន្យាជាមួយ Real Madrid ១ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៦៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ 90min
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


