កីឡា
Neymar គ្មានឈ្មោះក្នុងកីឡាករ ១១ នាក់ត្រូវបានធានាដោយលោក Ancelotti នៅ World Cup
គ្រូបង្វឹកក្រុមជម្រើសជាតិ ប្រេស៊ីល លោក Carlo Ancelotti បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ១១ នាក់ ដែលត្រូវបានធានានឹងមានឈ្មោះលេងនៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup 2026) ប្រសិនបើពួកគេគ្មានបញ្ហារបួស ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើល គឺគ្មានឈ្មោះ Neymar នោះទេ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹង ថា លោក Ancelotti បានកំណត់ឈ្មោះកីឡាករ ១១ នាក់រួចជាស្រេច ដើម្បីលេងនៅ World Cup 2026 ប្រសិនបើពួកគេគ្មានបញ្ហារបួស។ កីឡាករទាំងនោះរួមមានអ្នកចាំទី Allison (Liverpool), Marquinhos (Paris Saint-Germain), Gabriel Magalhães (Arsenal), Casemiro (Manchester United), Bruno Guimaraes (Newcastle United), Vinicius Jr. (Real Madrid), Estevao (Chelsea), Raphinha (Barcelona), Rodrygo (Real Madrid), Matheus Cunha (Man United) និង Gabriel Martinelli (Arsenal)។

តាមរយៈបញ្ជីឈ្មោះខាងលើ ឃើញ ថា សុទ្ធតែជាកីឡាករឆ្នើមៗ ដែលកំពុងឡើងជើងនាពេលបច្ចុប្បន្ន។ ទោះបីជាយ៉ាងណា Neymar ដែលជាតួអង្គដ៏សំខាន់មួយរូប បែជាមិនមានឈ្មោះនោះទេ នោះក៏ដោយសារបច្ចុប្បន្នខ្សែបយុទ្ធក្រុម Santos រូបនេះ ហាក់ធ្លាក់ទម្រង់លេង និងតែងតែមានបញ្ហារបួសញឹកញាប់។
ប្រការនេះ មិនមែនមានន័យ ថា Neymar នឹងគ្មានឈ្មោះលេងនៅ World Cup 2026 នោះទេ ប៉ុន្តែឈ្មោះរបស់គាត់កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។ ដូច្នេះទាល់តែក្នុងរយៈពេល ពីឥឡូវនេះទៅ រហូតដល់មុន World Cup 2026 មកដល់ អតីតខ្សែប្រយុទ្ធ Barcelona បង្ហាញសមត្ថភាពល្អខ្លាំង ហើយមិនសូវមានបញ្ហារបួស នោះទើបគាត់អាចទទួលបានសេចក្តីទុកចិត្ត ក្នុងការកោះហៅពីលោក Ancelotti៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


