ព័ត៌មានអន្ដរជាតិ
រដ្ឋបាលលោក ត្រាំ ត្រៀមកាត់បន្ថយបុគ្គលិកសុខាភិបាលចំនួន ២០ ០០០នាក់
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏សំខាន់មួយសម្រាប់ក្រសួងសុខាភិបាល និងសេវាមនុស្ស ដែលមានបំណងកាត់បន្ថយបុគ្គលិកចំនួន ២០ ០០០នាក់ ប្រហែលជិត ២៥% នៃបុគ្គលិកទាំងអស់។

យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមីនាឆ្នាំ២០២៥ ការកាត់បន្ថយនេះនឹងត្រូវបានអនុវត្តជាពីរដំណាក់កាល។ ដំណាក់កាលដំបូងនឹងមាននិយោជិត ១០ ០០០នាក់ចាកចេញតាមរយៈការស្ម័គ្រចិត្ត និងការចូលនិវត្តន៍មុនកាលកំណត់។ ដំណាក់កាលទីពីរនឹងពាក់ព័ន្ធនឹងការបញ្ឈប់ការងារមនុស្ស ១០ ០០០នាក់ផ្សេងទៀតតាមរយៈការកាត់បន្ថយកម្លាំង ដែលនាំឲ្យចំនួនបុគ្គលិកសុខាភិបាលសរុបពីប្រមាណ ៨២ ០០០នាក់មកសល់ត្រឹម ៦២ ០០០នាក់។ ការរៀបចំរចនាសម្ព័ន្ធនេះ ត្រូវបានគេរំពឹងថានឹងសន្សំប្រាក់ប្រមាណ ១,៨ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ភ្នាក់ងារសុខាភិបាលសំខាន់ៗមួយចំនួន ដែលនឹងប្រឈមមុខនឹងការកាត់បន្ថយបុគ្គលិក មានដូចជា៖
- រដ្ឋបាលចំណីអាហារ និងឱសថ (FDA)៖ មុខតំណែងប្រហែល ៣ ៥០០នាក់ នឹងត្រូវលុបចោល ទោះបីជារដ្ឋបាលបានធានាថា អ្នកត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងឱសថនឹងមិនរងផលប៉ះពាល់ក៏ដោយ។
- មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)៖ បុគ្គលិកប្រហែល ២ ៤០០នាក់ នឹងត្រូវបានកាត់បន្ថយ ជាមួយនឹងការផ្លាស់ប្តូរក្នុងការផ្តោតទៅលើកម្មវិធីជំងឺឆ្លង។
- វិទ្យាស្ថានជាតិសុខភាព (NIH)៖ មុខតំណែងប្រហែល ១ ២០០នាក់ នឹងត្រូវលុបចោល។
- ស្ថាប័នរបស់ក្រសួងសុខាភិបាលផ្សេងៗ៖ ការរៀបចំរចនាសម្ព័ន្ធឡើងវិញនឹងបង្រួបបង្រួមអង្គភាពចំនួន ២៨ ទៅជា ១៥អង្គភាពវិញ រួមទាំងការបង្កើតរដ្ឋបាលសុខាភិបាលអាមេរិកថ្មី (AHA) ដែលនឹងត្រួតពិនិត្យជំងឺរ៉ាំរ៉ៃ និងកិច្ចខិតខំប្រឹងប្រែងថែទាំបង្ការ។
រដ្ឋមន្ត្រីសុខាភិបាល លោក Robert F. Kennedy Jr. បានគាំទ្រការផ្លាស់ប្តូរនេះ ដោយហៅវាថាជាជំហានចាំបាច់ ដើម្បីសម្រួលប្រតិបត្តិការរបស់រដ្ឋាភិបាល និងផ្តោតលើធនធានលើអាទិភាពសុខភាពសំខាន់ៗ។ លោក Kennedy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងទទួលស្គាល់ថាការផ្លាស់ប្តូរនេះនឹងមានការពិបាក ប៉ុន្តែវាចាំបាច់ណាស់សម្រាប់ការបង្កើតប្រព័ន្ធសុខភាពដែលមានប្រសិទ្ធភាព និងគណនេយ្យភាពជាងមុន»។
ការប្រកាសពីវិធានការនេះបានទាក់ទាញប្រតិកម្មចម្រុះជាច្រើន។ ក្រុមអ្នកគាំទ្រអះអាងថា វិធានការនេះនឹងលុបបំបាត់ភាពគ្មានប្រសិទ្ធភាពនៃការិយាធិបតេយ្យ និងកាត់បន្ថយការចំណាយខ្ជះខ្ជាយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករិះគន់ រួមទាំងអ្នកជំនាញផ្នែកសុខភាពសាធារណៈ និងអ្នកច្បាប់ បានព្រមានថា ការកាត់បន្ថយការងារនៅភ្នាក់ងារសុខភាពសំខាន់ៗអាចបំផ្លាញសមត្ថភាពរបស់ប្រទេស ក្នុងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


