កីឡា
Cristian បង្ហាញឆន្ទៈលេងនៅកម្ពុជាច្រើនឆ្នាំទៀតដើម្បីគោលដៅសំខាន់ពីរ
ខ្សែប្រយុទ្ធឆ្នើម Cristian Roque របស់ព្រះខ័នរាជស្វាយរៀងបានបង្ហាញឆន្ទៈក្នុងការបន្តលេងបាល់ទាត់នៅក្នុងប្រទេសកម្ពុជាច្រើនឆ្នាំទៀតដើម្បីសម្រេចគោលដៅធំពីររបស់ខ្លួន។

រហូតដល់ពេលនេះ កីឡាករសញ្ជាតិប្រេស៊ីលបានប្រកបអាជីពបាល់ទាត់នៅកម្ពុជារយៈពេលជាង៣ឆ្នាំហើយ ក្នុងនោះរូបគេបានជួយឲ្យក្លិបព្រះខ័នរាជស្វាយរៀងឈ្នះជើងឯក៣ផ្សេងគ្នាគឺ លីគបាល់ទាត់កំពូលកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២៣-២៤ និង ពានរង្វាន់ ខេមបូឌានស៊ុបភើខាប់ បើករដូវកាលឆ្នាំ២០២៤។ ទោះបីជាយ៉ាងណាកីឡាករមិនចាត់ទុកការប្រកបអាជីពបាល់ទាត់របស់ខ្លួនទទួលបានជោគជ័យឡើយ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» កីឡាករ Cristian បានលើកឡើងថា ៖«ខ្ញុំមិនទាន់ជោគជ័យទេ។ ខ្ញុំត្រូវការអភិវឌ្ឍបន្ថែមទៀត។ គោលបំណងរបស់ខ្ញុំគឺឈ្នះពានរង្វាន់អន្តរជាតិជាមួយ ព្រះខ័នរាជស្វាយរៀង ដូចជាពាន AFC ជាដើម។ នោះជាគោលដៅរបស់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព»។

ទន្ទឹមជាមួយគ្នានេះ កីឡាករមិនទាន់មានអារម្មណ៍ចង់ផ្លាស់ប្តូរទៅលេងនៅប្រទេសផ្សេងឡើយ ដោយកំពុងរីករាយនឹងអាជីពរបស់ខ្លួននៅកម្ពុជា។ កីឡាករបាននិយាយថា ៖«ផែនការរបស់ខ្ញុំគឺបន្តលេងបាល់ទាត់នៅទីនេះច្រើនឆ្នាំទៀត»។ ទោះបីជាយ៉ាងណា កីឡាករក៏គិតរឿងក្រុមគ្រួសារដែរ ពីព្រោះប្រពន្ធ និងកូនស្ថិតនៅប្រទេសប្រេស៊ីល។
ក្រៅពីគោលដៅជួយព្រះខ័នរាជស្វាយរៀងឲ្យឈ្នះពានរង្វាន់អន្តរជាតិ Cristian ក៏មានឆន្ទៈចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាដែរ ប្រសិនបើមានឱកាស។ កីឡាករបានរៀបរាប់ថា ៖«អ្នកគាំទ្រជាច្រើនបានផ្ញើសារមកខ្ញុំសួរថា តើខ្ញុំចង់បន្តនៅកម្ពុជាដែលអាចចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាទេ? ប៉ុន្តែខ្ញុំត្រូវការរៀបចំផែនការឲ្យល្អដើម្បីឲ្យរឿងនេះបានកើតឡើង»។

«ផែនការរបស់ខ្ញុំគឺបន្តលេងនៅកម្ពុជា។ ខ្ញុំត្រូវការពិភាក្សាជាមួយភ្នាក់ងារដើម្បីរៀបចំផែនការឲ្យល្អក្នុងការបន្តស្នាក់នៅកម្ពុជា។ ខ្ញុំបានពិភាក្សាជាមួយលោក Christ, ជាមួយលោកប្រធានដើម្បីរៀបចំផែនការល្អក្នុងការបន្តនៅកម្ពុជា។ វាជាផែនការទី១របស់ខ្ញុំ»៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី