ព័ត៌មានជាតិ
ប.ស.ស ប្រកាសឱ្យសមាជិកបង្កើនការប្រុងប្រយ័ត្នការឆបោករបស់ក្រុមជនអនាមិក ចៀសវាងខាតបង់ប្រាក់ ឬ ទ្រព្យសម្បត្តិផ្សេងៗ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តក្រើនរំលឹកដល់សាធារណជន ពិសេសសមាជិក ប.ស.ស ទាំងអស់ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការឆបោករបស់ក្រុមជនអនាមិកទាំងនេះ ចៀសវាងខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ។

ការក្រើនរំលឹករបស់ ប.ស.ស នេះ បានធ្វើឡើងបន្ទាប់ពីថ្មីៗ នេះ មានជនអនាមិកបានបន្លំលេខគណនីធនាគាររបស់ ប.ស.ស និងចូលក្នុងគ្រុបតេឡេក្រាមឆាតរបស់ ប.ស.ស ដោយបានបន្លំឈ្មោះជាភ្នាក់ងារ ប.ស.ស និងបានយកឡូហ្គោរបស់ ប.ស.ស ទៅតាំងធ្វើជាប្រូហ្វាល ដើម្បីឆបោក និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស បង់ប្រាក់មកគណនីធនាគាររបស់ខ្លួនតាមរយៈការបង់ភាគទាន។

ប.ស.ស បានចាត់ទុកករណីនេះបានបង្កឱ្យមានភាពភាន់ច្រឡំ និងបង្កើតឱ្យមានសេចក្តីមិនទុកចិត្តមកលើ ប.ស.ស ហើយការក្លែងបន្លំនេះបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអង្គភាព ប.ស.ស ជាពិសេសពលរដ្ឋដែលជាសមាជិក ប.ស.ស ផ្ទាល់តែម្ដង។
អាស្រ័យហេតុនេះ សូមសាធារណជន ពិសេសសមាជិក ប.ស.ស ទាំងអស់ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការឆបោករបស់ក្រុមជនអនាមិកទាំងនេះ ជៀសវាងខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ។
ប.ស.ស បានបញ្ជាក់ថា ប.ស.ស មិនមានគោលការណ៍តម្រូវឱ្យសមាជិក ប.ស.ស បង់ភាគទានតាមរយៈការស្កែន QR Code ឡើយ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់ , បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់ , បុគ្គលស្វ័យនិយោជន៍ចំនួន ៥២៣ ០១៣ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៦៣ ៤៣៨ នាក់។

លោក កត្តា អ៊ន បានបន្តទៀតថា ការកើនឡើង នៃចំនួនសមាជិក ប.ស.ស ជាបន្តបន្ទាប់នេះ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស និងយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗ។ មានប័ណ្ណ ប.ស.ស ជួយសម្រាលបន្ទុកក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះ និងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ព្រោះរាល់ការចំណាយគឺជាបន្ទុករបស់ ប.ស.ស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


