ព័ត៌មានជាតិ
អាជ្ញាធរចុះបោះបង្គោលព្រំ ដើម្បីធ្វើច្រាំងទន្លេនិងស្ថាបនាផ្លូវបានតាមកំណត់គ្មានការតវ៉ាពីប្រជាពលរដ្ឋ
ខណៈពេលដែលក្រុមការងារនិងអាជ្ញាធរខណ្ឌច្បារអំពៅចុះបោះបង្គោលនៃគម្រោងស្ថាបនាច្រាំងនិងផ្លូវតាមដងទន្លេបាសាក់ នាថ្ងៃទី២៤ ខែមីនានេះ គឺមានការសហការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងគម្រោងដោយគ្មានការជំទាស់ឡើយ។ ព្រោះពួកគាត់ដឹងថា ជាការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
យោងតាមសេចក្តីរាយការណ៍ពីលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានឲ្យដឹងថា ការចុះបង្គោលដើម្បីកំណត់ទីតាំងធ្វើច្រាំងទន្លេនិងស្ថាបនាផ្លូវចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងទឹកដីសង្កាត់ច្បារអំពៅទី២រហូតដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ គឺប្រព្រឹត្តិទៅបានដោយរលូនគ្មានការជំទាស់ពីប្រជាពលរដ្ឋឡើយ។ ក្នុងនោះដែរបង្គោលកំណត់ភាគច្រើននៅក្នុងទឹក។


ទាក់ទិនទៅនិងបង្គោលដែលបោះរួចរាល់ហើយ គឺអាជ្ញាធរបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋជួយថែរក្សាបង្គោលដែលបានបោះរួច។ ករណីបុគ្គលណាមួយបំពានដកឬបំផ្លិចបំផ្លាញ រដ្ឋបាលខណ្ឌច្បារអំពៅនិងចាត់វិធានការណ៍តាមផ្លូវច្បាប់ដោយគ្មានការលើកលែង៕




អត្ថបទ៖ នរា
សូមចុចអាន៖ វត្តអារាមនៅខេត្តស្វាយរៀងចូលរួមវាយគង ជួង រគាំង និងទូងស្គរ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ