ព័ត៌មានអន្ដរជាតិ
វៀតណាមចង់បញ្ចុះពន្ធលើទំនិញអាមេរិកដល់ ០% ជាការចរចាជាមួយ ត្រាំ
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Tô Lâm បាននិយាយអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់សហរដ្ឋអាមេរិកមកត្រឹម ០ ភាគរយ។
ក្នុងការហៅទូរស័ព្ទនោះ ក៏ចូលរួមផងដែរដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính ប្រធានការិយាល័យមជ្ឈិមបក្ស លោក Lê Hoài Trung និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hồ Đức Phớc។
បើតាមការចុះផ្សាយរបស់កាសែត Viet Nam News ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងប្រទេសទាំង ២ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំង២ និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ ពួកគេបានចែករំលែកការវាយតម្លៃថា ទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក បាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ។

ស្តីពីទំនាក់ទំនងពាណិជ្ជកម្ម មេដឹកនាំទាំង ២ បានពិភាក្សាអំពីវិធានការនានា ដើម្បីសម្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មទ្វេភាគី។ លោក Tô Lâm បានសង្កត់ធ្ងន់លើឆន្ទៈរបស់វៀតណាមក្នុងការចរចាជាមួយអាមេរិក ដើម្បីកាត់បន្ថយពន្ធលើការនាំចេញរបស់អាមេរិកមកកាន់វៀតណាម មកត្រឹម 0 ភាគរយ ហើយបានស្នើឱ្យអាមេរិកធ្វើដូចគ្នា សម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក។
លោកក៏បានគូសបញ្ជាក់ផងដែរថា វៀតណាមព្យាយាមបង្កើនការនាំចូលពីអាមេរិក ហើយលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចអាមេរិក ក្នុងការវិនិយោគនៅវៀតណាមបន្ថែមទៀត។
លោក ត្រាំ ឯណោះវិញបានហៅការហៅទូរស័ព្ទជាមួយមេដឹកនាំវៀតណាម ថាប្រកបដោយផ្លែផ្កា ដោយថាភាគីទាំងយល់ស្របគ្នាក្នុងការចរចា។
គួរគូសបញ្ជាក់ថា កិច្ចសន្ទនារបស់មេដឹកនាំនៃបណ្ដាប្រទេសទាំង ២ ធ្វើឡើង ក្រោយលោក ត្រាំ បានប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នាលើបណ្ដាប្រទេស និងតំបន់ ១៨០ ទូទាំងពិភពលោក រួមទាំង ៤៦ ភាគរយ លើទំនិញវៀតណាម ដែលមានអតិរេកពាណិជ្ជកម្មប្រមាណ ១២៣,៥ ប៊ីលានដុល្លារ កាលពីឆ្នាំមុន៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


