ព័ត៌មានអន្ដរជាតិ
Rubio៖ អាមេរិកមិនចែកជំនួយមនុស្សធម៌ច្រើនជាងគេទៀតទេ ទុកឲ្យចិននិងឥណ្ឌាជួយខ្លះ
រដ្ឋមន្ត្រីការបទេស លោក Marco Rubio បានប្រកាសថា សហរដ្ឋអាមេរិកនឹងលែងទទួលបន្ទុកផ្នែកជំនួយមនុស្សធម៌ជាសាកលភាគច្រើនទៀតហើយ ដោយជំរុញឲ្យប្រទេសអ្នកមានផ្សេងទៀត ដូចជា ចិន និងឥណ្ឌា បង្កើនការរួមចំណែករបស់ពួកគេ។

នៅក្នុងបទសម្ភាសន៍មួយជាមួយ BBC កាលពីថ្ងៃទី៥ខែមេសា លោក Rubio បាននិយាយថា៖ «អាមេរិកមិនមែនជារដ្ឋាភិបាលពិភពលោកទេ»។ រដ្ឋមន្ត្រីអាមេរិករូបនេះ បានបញ្ជាក់ថា អាមេរិកត្រូវតែធ្វើឲ្យមានតុល្យភាពរវាងការងារជួយសង្គ្រោះមនុស្សធម៌សកលជាមួយនឹង «តម្រូវការផ្សេងទៀត» និង «អាទិភាពផ្សេងទៀត» ដែលជាផលប្រយោជន៍ជាតិរបស់អាមេរិក។
ការកត់សម្គាល់ទាំងនេះ បានធ្វើឡើងបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រនៅប្រទេសមីយ៉ាន់ម៉ា ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត និងរងរបួស ឬបាត់ខ្លួន។
លោក Rubio បានលើកឡើងថា៖ «មានប្រទេសអ្នកមានជាច្រើនទៀតនៅលើពិភពលោក ពួកគេគួរតែចូលរួម។ យើងនឹងធ្វើការងាររបស់យើង។ យើងមានមនុស្សជួយនៅទីនោះរួចហើយ។ យើងនឹងចាត់មនុស្សទៅទីនោះច្រើនថែមទៀត។ យើងនឹងជួយច្រើនតាមដែលអាចធ្វើបាន [ប៉ុន្តែ] វាមិនមែនជាកន្លែងងាយស្រួលបំផុតដើម្បីធ្វើការនោះទេ… ពួកគេមានរបបយោធាដែលមិនចូលចិត្តយើង»។
លោកបានបន្ថែមថា៖ «ឥណ្ឌាគឺជាប្រទេសអ្នកមាន។ ចិនជាប្រទេសអ្នកមាន។ គ្រប់គ្នាគួរតែចូលរួម»។
អ្នករិះគន់អះអាងថា ការកាត់បន្ថយប្រតិបត្តិការរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ បានរារាំងសមត្ថភាពក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ លោក Rubio បានបដិសេធថា ការរុះរើទីភ្នាក់ងារ USAID និងការបញ្ជារបស់លោក ត្រាំ ក្នុងការផ្អាកជំនួយបរទេសទាំងអស់ មិនបានពន្យារពេលការឆ្លើយតបរបស់អាមេរិកលើផ្នែកមនុស្សធម៌នោះទេ៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ