ព័ត៌មានជាតិ
សភាពាណិជ្ជកម្មកម្ពុជាបន្តចាប់ដៃជាមួយរដ្ឋាភិបាល ដើម្បីលើកកម្ពស់ធុរកិច្ច ទោះបីជាអាមេរិកតំឡើងពន្ធ
ឆ្លើយតបទៅនឹងការប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញនាំចូលពីកម្ពុជាដោយសហរដ្ឋអាំមេរិកលើមុខទំនិញនាំចូលពីកម្ពុជាបានបង្ករក្តីបារម្ភដល់វិស័យឯកជន ជាពិសេសអ្នកនាំចេញ សភាពាណិជ្ជកម្មកម្ពុជា (CCC) នឹងបន្តអនុវត្តយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីផ្តល់ទំនុកចិត្ត ស្វែងរកដំណោះស្រាយ ដល់វិស័យឯកជនក្នុងកាលៈទេសៈចំពោះមុខនេះ ។
កាលពីថ្ងៃទី៣ ខែមេ សា ឆ្នាំ២០២៥ ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក “បានប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញ ផលិតផលនាំចូលពីកម្ពុជា ក៏ដូចគ្នានឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនលើសកល លោក បានកំពុងរងការដំឡើងពន្ធលើផលិតផលនាំចូលទៅសហរដ្ឋអាមេរិក ហើយការអនុវត្តនឹងចូលជា ធរមាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។
យោងតាមសេចក្តីជូនដំណឹងរបស់ CCC កាលពីពេលថ្មីៗនេះ វិធានការរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានកំពុងបង្កឱ្យមានការបារម្ភពី វិស័យឯកជន យើងទូទាំងប្រទេស ដែលនឹងទទួលរងផលប៉ះពាល់ក្នុងសកម្មភាព ធុរកិច្ច និងវិនិយោគ របស់ខ្លួននៅកម្ពុជា។

«សភាពាណិជ្ជកម្មកម្ពុជា សូមអំពាវនាវដល់អ្នកវិនិយោគ ក៏ដូចនិយោជិក និងនិយោជក ទាំងអស់ សូមកុំបារម្ភ ព្រោះស្ថានភាព នាំចេញនៅតែមានស្ថេរភាពដដែល ដោយសារប្រទេសកម្ពុជាមានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្តាប្រទេសជាច្រើនទៀត។ យើងសូមអំពាវនាវ អ្នកវិនិយោគទាំងអស់បន្តរផ្តល់ទំនុក ចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាប្រឈមជាមួយគ្នា»។ នេះបើយោងតាម CCC។
ជាមួយគ្នានេះដែរ CCC ថា កម្ពុជានៅក្នុងនាមជាសមាជិក WTO ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេស១៦៦ផ្សេងទៀត ដែរ សុទ្ធតែជាសមាជិក WTO កម្ពុជាមានការកំណត់នូវបន្ទាត់ពន្ធគយជាមួយគ្នាជារួម ក្នុងនោះ កម្ពុជាបានកំណត់ នៅក្នុងកាតព្វកិច្ចរបស់ខ្លួន គឺការយកពន្ធនៃផលិតផលនាំចូល គឺមានចន្លោះពី ០ រហូតដល់អស់កម្ពស់គឺ ៣៥%។

«សភាពាណិជ្ជកម្មកម្ពុជា សហការួមជាមួយរាជរដ្ឋាភិបាល នឹងនៅតែបន្តលើកទឹកចិត្តនឹងផ្តល់ការ គាំទ្រ ស្វែងរកដំណោះស្រាយ ជូនដល់វិស័យឯកជនទូទាំងប្រទេស បានកំពុងជួបប្រទះបញ្ហា ប្រឈម ក្នុងសកម្មភាពធុរកិច្ច អាជីវកម្ម និងវិនិយោគ មិនថានៅក្នុង ឬ ក្រៅប្រទេសកម្ពុជា»។ នេះបើតាមការថ្លែងរបស់ CCC។
កាលពីថ្ងៃទី៤ ខែមេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈលិខិតស្នើសុំការចរចារជាមួយលោកដូណាល់ត្រាំ ជុំវិញការដាក់ពន្ធមកលើទំនិញកម្ពុជាថា កម្ពុជានឹងកាត់បន្ថយការយកពន្ធលើទំនិញនាំចូលរបស់អាមេរិកចំនួន ១៩ ប្រភេទពី ៣៥% មក ៥%។
សម្ដេចធិបតីបានលើកឡើងនៅក្នុងលិខិតស្នើសុំចរចារជាមួយអាមេរិកជុំវិញការអនុវត្តពន្ធ ៤៩% លើទំនិញនាំចេញពីកម្ពុជាទៅអាមេរិកនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥។

តាមរយៈលិខិតផ្លូវការរបស់សម្ដេចធិបតី លើកឡើងថា ជាការឆ្លើយតបនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ អនុវត្តពន្ធ ៤៩% លើទំនិញកម្ពុជាចាប់ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ កម្ពុជាស្នើសុំចរចារជាមួយរដ្ឋបាលរបស់លោក ត្រាំ ភ្លាមៗ និងស្នើឱ្យរដ្ឋបាលរដ្ឋរបស់លោកត្រាំ ពន្យាការអនុវត្តពន្ធនាំចូលថ្មីនេះ។
សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖«ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ-នាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%»។
យោងតាមក្រសួងពាណិជ្ជកម្ម មុខទំនិញភាគច្រើនជាប្រភេទ សាច់ បន្លែ ផ្លែឈើ ភេសជ្ជៈ និងម៉ូតូ រថយន្ត៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


