Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN៖ តំបន់ហ្គាហ្សា គឺជា «វាលពិឃាដ» ដូច្នេះពិភពលោក ត្រូវធ្វើសកម្មភាពទប់ស្កាត់អ៊ីស្រាអែល

បានផុស

នៅ

តាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី០៩ខែមេសា, អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារថា «ហ្គាហ្សាគឺជាវាលពិឃាត ហើយជនស៊ីវិលស្ថិតនៅក្នុងរង្វង់មរណៈគ្មានទីបញ្ចប់» ខណៈអ៊ីស្រាអែលបិទច្រកនាំចូលទំនិញទាំងអស់ និងបន្តសង្រ្គាមប្រឆាំងក្រុមហាម៉ាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ AP)

ការអត្ថាធិប្បាយរបស់លោក Guterres កើតឡើងបន្ទាប់ពីប្រធានទីភ្នាក់ងារចំនួនប្រាំមួយរបស់ UN ដូចជា OCHA,WFP, UNICIEF, WHO,Unrwa និងUNOPS បានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យចាត់វិធានការជាបន្ទាន់ដើម្បីធានាថា ស្បៀងអាហារ និងការផ្គត់ផ្គង់នានា បានទៅដល់ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Guterres និយាយថា អ៊ីស្រាអែល មានកាតព្វកិច្ចនៅក្រោមច្បាប់អន្តរជាតិ ដើម្បីធានាថាស្បៀង និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តបានដល់ប្រជាជនរងគ្រោះ។

យ៉ាងណា ឆ្លើយតបនឹងការអត្ថាធិប្បាយនេះ ក្រសួងការបរទេសអ៊ីស្រាអែលអះអាងថា មិនមានការខ្វះខាតជំនួយនៅហ្គាហ្សាទេហើយថែមទាំង​ចោទ​លោក Guterres ថា ​កំពុងបង្ខូច​កេរ្តិ៍​ឈ្មោះ​អ៊ីស្រាអែលទៀតផង។

(រូបភាព៖ AP)

គួររម្លឹកថា អ៊ីស្រាអែល​បាន​បិទផ្លូវដឹកទំនិញនិងជំនួយនៅ​ហ្គាហ្សា​តាំងពី​ថ្ងៃ​ទី​២មីនាមកម្ល៉េះ បន្ទាប់​ពី​បទ​ឈប់​បាញ់​​ដំណាក់កាល​ដំបូង​ផុត​កំណត់។ ចំណែកក្រុមហាម៉ាស ក៏បដិសេធបន្តបទឈប់បាញ់ និងចោទប្រកាន់អ៊ីស្រាអែលថាមិនគោរពការប្តេជ្ញាចិត្តរបស់ខ្លួន។

បន្ទាប់មក អ៊ីស្រាអែល ក៏ចាប់ផ្តើមបើកប្រតិបត្តិការទម្លាក់គ្រាប់បែកនិងវាយលុកជើងគោកឡើងវិញ នៅថ្ងៃទី១៨ខែមីនា ហើយចាប់តាំងពីពេលនោះមក បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ១ ៤៤៩ នាក់ប៉ុន្តែយោធា​អ៊ីស្រាអែលនៅតែ​ទទូច​ថា ​ខ្លួន​មិន​បាន​កំណត់​គោលដៅលើ​ជន​ស៊ីវិល​នោះទេ។

សូមជម្រាបជាថ្មី អំឡុងការផ្អាកប្រយុទ្ធក្នុងរយៈពេលពីរខែនៃបទឈប់បាញ់ដំណាក់កាលដំបូង, គេឃើញមានការដឹកជំនួយមនុស្សធម៌កាន់តែច្រើនចូលទៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាការដោះលែងចំណាប់ខ្មាំងពីក្រុមហាម៉ាសចំនួន ៣៣នាក់ផងដែរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម