ព័ត៌មានជាតិ
ក្រុមហ៊ុនធំមួយរបស់ចិន សម្លឹងរកឱកាសវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន Kimou Environmental Holding Limited ដែលជាក្រុមហ៊ុនមួយអភិវឌ្ឍសួនឧស្សាហកម្មរបស់ចិន មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ចំណាប់អារម្មណ៍ដូចនេះ ត្រូវបានបង្ហាញដោយលោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន Kimou Environmental Holding Limited នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព។

លោកប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្រុមហ៊ុនភាគហ៊ុននៅទីក្រុងហុងកុង ហើយក្រុមហ៊ុននេះ មានបទពិសោធន៍ខ្ពស់លើការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ដែលយកចិត្តទុកដាក់ខ្ពស់លើដំណោះស្រាយបរិស្ថាន។ នៅចំពោះមុខសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ពីការចាប់អារម្មណ៍របស់ក្រុមហ៊ុនយ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងក្តីរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ទៅកាន់ក្រុមហ៊ុន ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលផ្តោតអាទិភាពលើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ផ្ដោតលើកិច្ចការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លើសពីនេះ សម្តេចធិបតី ក៏បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ យន្តការ និងការលើកទឹកចិត្តផ្សេងៗ សម្រាប់វិនិយោគិនបរទេស ជាពិសេសការវិនិយោគលើផ្នែកខ្សែច្រវាក់ផលិតកម្ម។

សម្តេចធិបតី បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមជាមួយគ្នានេះ សម្ដេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឱកាសវិនិយោគនៅកម្ពុជា៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


