ព័ត៌មានជាតិ
គោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក គឺជាអាទិភាពដ៏សំខាន់ ដើម្បីចូលរួមលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារសង្គម
ភ្នំពេញ ៖ វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការទទួលបានធាតុចូលសំខាន់ៗសម្រាប់គំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល (Global Accelerator) និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់យុត្តិធម៌សង្គម តាមរយៈការលើកកម្ពស់ការងារសមរម្យ ការងារប្រកបដោយផលិតភាព និងការការពារសង្គមជាសកល។

គួរជម្រាបថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ថ្លែងក្នុងកម្មវិធីបិទវេទិកានាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានរៀបចំវេទិកាដ៏មានសារសំខាន់នេះ និងបញ្ចប់ទៅប្រកបដោយភាគជោគជ័យ ទទួលបានលទ្ធផលផ្លែផ្កា។ ការយល់ដឹង បទពិសោធន៍របស់គ្រប់ភាគីពាក់ព័ន្ធដែលមានវត្តមាននៅក្នុងវេទិកានេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីធ្វើជាធាតុចូលទៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល (Global Accelerator)។

លោកជំទាវរដ្ឋលេខាធិការប្រចាំការបន្ថែមថា ក្រោមគំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកលនេះដែរ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់យុត្តិធម៌សង្គម តាមរយៈការលើកកម្ពស់ការងារសមរម្យ ការងារប្រកបដោយផលិតភាព និងការការពារសង្គមជាសកល។

គំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកលនេះ មិនមែនជាគំនិតផ្តួចផ្តើមថ្មីទេ ផ្ទុយទៅវិញ វាគឺជាវេទិកាកាតាលីករដែលត្រូវបានបង្កើតឡើងដើម្បីឱ្យរដ្ឋាភិបាល និយោជក អង្គការកម្មករ និងដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការងារសមរម្យ និងប្រព័ន្ធគាំពារសង្គមដែលមានភាពធន់។

លោកជំទាវរដ្ឋលេខាធិការប្រចាំការសង្កត់ធ្ងន់ថា សម្រាប់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកល គឺជាការឆ្លុះបញ្ចាំង និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែប្រែជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលផ្តល់អាទិភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចស្របតាមស្តង់ដារអន្តរជាតិ។

បន្ថែមពីនេះទៀត លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកល គឺជាអាទិភាពដ៏សំខាន់មួយ ដើម្បីចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារសង្គមនៅកម្ពុជា និងចូលរួមសម្រេចនូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាផងដែរ៕











-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី