Connect with us

កីឡា

ដំណឹងល្អ! Salah និង Van Dijk ជិតបន្តកិច្ចសន្យាថ្មីជាមួយ Liverpool

បានផុស

នៅ

តារាឆ្នើមប្រចាំក្រុម ទាំងខ្សែប្រយុទ្ធស្លាប Mohamed Salah និងខ្សែការពារ Virgil van Dijk កាន់តែខិតជិត ក្នុងការបន្តកិច្ចសន្យាថ្មីជាមួយក្រុមហង្សក្រហម Liverpool ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Mohamed Salah និង Virgil van Dijk

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Liverpool គឺមានទំនុកចិត្តខ្ពស់ ក្នុងការរក្សា Salah និង Van Dijk ឱ្យស្នាក់នៅទឹកដី Anfield បន្តទៀត។

ប្រភពដដែលបានបន្ថែមថា កីឡាករទាំង ២ កំពុងខិតជិតនឹងដាក់ប៊ិចបន្តកិច្ចសន្យាថ្មីដូចគ្នា ដោយ Salah កំពុងតែស្ថិតក្នុងការចរចាដំណាក់កាលចុងក្រោយ ហើយការបន្តកិច្ចសន្យាថ្មីផ្លូវការនឹងលេចចេញឆាប់ៗ។ ចំណែក Van Dijk វិញ ក៏កំពុងស្ថិតក្នុងការចរចាដំណាក់កាលចុងក្រោយដូចគ្នា ហើយខ្សែការពារសញ្ជាតិ ហូល្លង់ វ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា នឹងស្នាក់នៅជាមួយក្រុមហង្សក្រហមរយៈពេល ២ ឆ្នាំបន្ថែមទៀត។

គួររម្លឹកថា Salah ត្រូវបាន Liverpool ចុះកុងត្រាយកបានពី AS Roma កាលពីរដូវក្តៅឆ្នាំ ២០១៧។ ចំណែក Van Dijk វិញ ត្រូវបានក្លិបចុះកុងត្រាយកបានពីក្រុម Southampton នៅរដូវក្តៅឆ្នាំ ២០១៨។ ការស្នាក់នៅទឹកដី Anfield ជាច្រើនឆ្នាំមកនេះ អ្នកទាំង ២ បានរួមចំណែកជួយក្រុមឈ្នះពានច្រើនមែនទែន ដូចជា Champions League, Premier League, UEFA Super Cup និង FIFA Club World Cup ជាដើម៕

Mohamed Salah
Virgil van Dijk

អត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម