ព័ត៌មានអន្ដរជាតិ
បុរសម្នាក់គំរាមបើកការបាញ់សម្លាប់រង្គាលបើលោក Biden ជាប់ឆ្នោត
ចំពេលមានភាពចលាចលក្រោយការបោះឆ្នោតនៅអាមេរិក ក្រុមបាតុករបាននាំគ្នាដើរតាមដងផ្លូវក្នុងទីក្រុងនានាខណៈបេក្ខជនទាំងពីររូបគឺលោក Donald Trump និង Joe Biden កំពុងតតាំងគ្នាជាមួយសំឡេងឆ្នោតចុងក្រោយដែលនៅសេសសល់ក្នុងរដ្ឋសមរភូមិសំខាន់ៗ។
យោងតាម Fox 5 DC បានឲ្យដឹងថា FBI បានបើកការស៊ើបអង្កេតមួយចូលទៅក្នុងសេចក្តីរាយការណ៍ដែលថា បុរសម្នាក់បានប្រើបណ្តាញសង្គមដើម្បីធ្វើការគំរាមកំហែងបើកការបាញ់ប្រហារសម្លាប់រង្គាលក្នុងករណីបេក្ខជនគណបក្សប្រជាធិបតេយ្យលោក Joe Biden ឈ្នះការបោះឆ្នោត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Laura Eimiller មកពី FBI បាននិយាយថា “FBI ដឹងអំពីការគំរាមកំហែងតាមអ៊ីនធើណិតហើយកំពុងធ្វើការជាមួយដៃគូរបស់យើងដើម្បីស៊ើបអង្កេត។ បច្ចុប្បន្ន ប្រធានបទនេះកំពុងត្រូវបានវាយតម្លៃដោយមន្រ្តីរដ្ឋ។ ពេលនេះ រដ្ឋាភិបាលសហព័ន្ធមិនបានធ្វើការចាប់ខ្លួនឬដាក់ការចោទប្រកាន់ណាមួយនៅឡើយទេ។ គេមិនទាន់ដឹងថាមានការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈដែរឬអត់ ដោយផ្អែកលើឧប្បត្តិហេតុនេះ”។
របាយការណ៍បាននិយាយថា “នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើ Instagram បុរសរូបនោះនិយាយថា ប្រសិនបើលោក Biden ចូលកាន់តំណែង ខ្ញុំនឹងធ្វើដូចអ្នកបាញ់សម្លាប់ក្នុងសាលារៀនអញ្ចឹង យកអ្នកប្រជាធិបតេយ្យទាំងអស់នេះចេញ”។
ភាពតានតឹងបានកើនឡើងជុំវិញលទ្ធផលនៃការប្រកួតប្រជែងតំណែងប្រធានាធិបតីបន្ទាប់ពីថ្ងៃបោះឆ្នោត៣វិច្ឆិកាខណៈសន្លឹកឆ្នោតពីរដ្ឋសមរភូមិសំខាន់ៗជាច្រើននៅតែមិនទាន់រាប់អស់។ ស្របពេលរង់ចាំលទ្ធផល ប្រជាពលរដ្ឋនៅក្នុងទីក្រុងជាច្រើនរបស់អាមេរិករួមទាំង Washington DC, New York និង Philadelphia ផងដែរបាននាំគ្នាចេញតវ៉ាតាមដងផ្លូវ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Sputnik
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង