ព័ត៌មានជាតិ
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
តើសិរីបីប្រការនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីសំដៅលើអ្វីទៅ?
សិរីបីប្រការនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីសំដៅលើ ១ សិរីសួស្តីពេលព្រឹក ដែលន័យត្រង់ ស្ថិតនៅត្រង់មុខ ព្រោះមនុស្សតែងលុបលាងមុខ ។ ន័យធៀប ស្ថិតនៅត្រង់មាត់ គឺសំដៅលើពាក្យសំដីល្អ (មិនកុហក មិនញុះញង់ មិននិយាយពាក្យអាក្រក់ និងមិននិយាយពាក្យរោយរាយឥតប្រយោជន៍។

២ សិរីសួស្តីពេលថ្ងៃត្រង់ ក្នុងន័យត្រង់ ស្ថិតនៅត្រង់ទ្រូង ព្រោះមនុស្សតែងលាងទ្រូង ឬងូតទឹក។ ក្នុងន័យធៀបវិញ ស្ថិតនៅត្រង់ចិត្ត សំដៅលើការគិតល្អ (មិនសំឡឹងចង់បានទ្រព្យគេ មិនព្យាបាទគេ និងមានសម្មាទិដ្ឋិ)។
ចំណែកទី ៣ សិរីសួស្តីពេលព្រលប់ ក្នុងន័យត្រង់ ស្ថិតនៅត្រង់ជើង ព្រោះមនុស្សតែងលាងជើង។ ចំណែក ន័យធៀប ស្ថិតនៅត្រង់កាយ គឺសំដៅដល់ការធ្វើល្អតាមផ្លូវកាយ (មិនសម្លាប់ មិនលួច និងមិនប្រព្រឹត្តខុសក្នុងកាម)។

ជុំវិញសិរីបីប្រការនេះដែរ លោក ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអតីតព្រះសង្ឃ បានលើកឡើងថា ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍នៅពេលចូលឆ្នាំខ្មែរនេះ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់ ចង់ឱ្យកុលបុត្រទាំងឡាយរៀនគិត រៀនពិចារណា រកឱ្យឃើញសិរីពិតប្រាកដ កុំឱ្យចេះតែជឿផ្តេសផ្តាស។
លោកមានប្រសាសន៍ថា៖«សរុបមក គឺគាត់ចង់បង្រៀនអំពីកម្មបថ១០ ដោយមានរឿងជាឧទាហរណ៍។ សិរីទាំងបី សុទ្ធតែកើតអំពីអំពើរបស់ខ្លួន មិនមែនព្រោះការឱ្យពរអំពីនរណាម្នាក់ឡើយ។ បើខ្មែរស្គាល់អំពីប្រភពនៃការសាងសិរីដោយខ្លួនឯង ប្រាកដជាសម្បូរមនុស្សល្អនៅក្នុងសង្គម»៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


