Connect with us

ព័ត៌មានជាតិ

អ្នកក្រុងសៀមរាប អនុវត្ដវិធានការណ៍ការពារកូវីដ-១៩បានស្ទើរមួយរយភាគរយ

បានផុស

នៅ

ខេត្តសៀមរាប៖ អ្នករត់ម៉ូតូឌុប ផាសអាប់ និងអ្នករត់ធុកៗ នៅក្នុងខេត្ដសៀមរាប បានអះអាងថា ពួកគាត់បានអនុវត្ដវិធានការណ៍ ការពារជំងឺកូវីដ-១៩បានប្រមាណ៩០ភាគរយ ជាពិសេសបានអនុវត្ដការពារ៣កុំ៣ការពារ ជាប់ជានិច្ច ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ខណៈដែលខេត្ដនេះ រកឃើញអ្នកឆ្លងជំងឺក្នុងសហគមន៍ចំនួន៥នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សន សុខរ៉ាត់ អ្នករត់ផាសអាប់ នៅក្រុងសៀមរាប បានលើកឡើងថា វិធានការណ៍៣ការពារ៣កុំនេះ គឺជាវិធានការណ៍ដ៏ល្អប្រសើរសម្រាប់ការពារជំងឺឆ្លងកូវីដ-១៩ ដោយលោកថា លោកបានអនុវត្ដជាប់ខ្លួនជានិច្ច ដូចជាបានដាក់ទឹកអាកុលជាប់ខ្លួនតាមផាសអាប់ ដើម្បីអោយភ្ញៀវលាងដៃ ព្រមទាំងអោយភ្ញៀវពាក់ម៉ាស់ជាប់ជាប្រចាំ ជាពិសេសណែនាំភ្ញៀវឱ្យអនុវត្ដពេលឡើងជិះផាស់អាប់ផងដែរ។

លោកបានបន្ដថា វិធានការណ៍នេះ លោកបានអនុវត្ដជាប់ជានិច្ច ក្រោយពេលផ្ទុះមេរោគកូវីដ-១៩ចូលក្នុងខេត្ដសៀមរាបខ្លាំង ចាប់ពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២១នេះ។

លោក សន សុខរ៉ាត់ បន្តថា បន្ទាប់ពីមានព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ លោកមើលឃើញថា ប្រជាពលរេដ្ឋខ្មែរបានអនុវត្ដវិធានការណ៍ការពារនេះស្ទើរ១០០ភាគរយ ដូចនៅតាមភោជនីយដ្ឋាននៅតាមផ្សារជាដើម។

ដោយឡែកអ្នករត់ធុកធុក និងម៉ូតូឌុបពីររូបទៀត បានឱ្យដឹងស្រដៀងគ្នាដែរថា តាមការសង្កេតឃើញរបស់ពួកគាត់ មានអ្នកធ្វើដំណើរនៅក្រុងសៀមរាប តាមម៉ូតូផ្ទាល់ខ្លួនក្ដី ជិះផាស់អាប់ ឬម៉ូឌុបក្ដី ពួកគេបានពាក់ម៉ាស់ការពារជាប់ខ្លួនជានិច្ច ដោយតាមការប៉ាន់ប្រមាណ៩០ភាគរយ ឡើងទៅ១០០ភាគរយហើយ ព្រោះបារម្ភខ្លាចឆ្លងមេរោគដ៏កាចសាហាវនេះ ចូលដល់ក្រុមគ្រួសាររបស់គាត់។

ពួកគាត់បន្ដថា ព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារខ្លាំងជាងព្រឹត្ដិកាណ៍គមន៍មុនៗទៅទៀត ធ្វើឱ្យប៉ះពាល់ដល់ជីវភាព ដោយសារអ្នកធ្វើដំណើរ មានការធ្លាក់ចុះជាបន្ដបន្ទាប់។

សូមជម្រាបថា នៅក្នុង “ព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ” ខេត្ដសៀមរាប បានរកឃើញវិជ្ជមានចំនួន៥នាក់ ក្នុងនោះមានកុមារអាយុ១៣ឆ្នាំម្នាក់ និងមានពលរដ្ឋបានធ្វើចត្ដាឡីស័កជាងពីរពាន់នាក់។

ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ទាំង៥នាក់នោះ ទី១មានឈ្មោះ ហ៊ន ស្រីនឿត អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្ដសៀមរាប ធ្វើដំណើរមកពីខេត្ដព្រះសីហនុ ដោយបានរកឃើញវិជ្ជមាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។ ទី២ ឈ្មោះ ម៉ាប់ វុន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្ដកណ្ដាល រកឃើញផ្ទុកមេរោគកូវីដ-១៩នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ ទី៣ឈ្មោះ អ៊ឹង ឡាង ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មកពីខេត្ដកំពង់ស្ពឹ បានរកឃើញមេរោគនៅថ្ងៃទី២១ ខែមីនា ហើយនៅថ្ងៃទី២២ ខែមីនានេះ បានរកឃើញប្រពន្ធ និងកូនប្រុសអាយុ១៣ឆ្នាំម្នាក់។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត បានទទូចដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការ “៣កុំ៣ការពារ”។

គួរបញ្ជាក់ថា វិធានការ៣ការពារ រួមមាន ពាក់ម៉ាស់ លាងដៃ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី១មែត្រកន្លះឡើង។ ដោយឡែក៣កុំ រួមមាន កុំចូលកន្លែងបិទជិតគ្មានខ្យល់ចេញចូល ឬប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា ចាប់ដៃគ្នា កុំកៀកកើយគ្នា៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១៩ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម