ព័ត៌មានអន្ដរជាតិ
អាមេរិក ចោទក្រុមហ៊ុនផ្កាយរណបចិនថាបានជួយដល់ការវាយប្រហាររបស់ក្រុមហ៊ូធី
សហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនផ្កាយរណបរបស់ចិនថាគាំទ្រដោយផ្ទាល់ដល់ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន ដោយផ្តល់នូវរូបភាពប្រើដើម្បីកំណត់គោលដៅនាវាចម្បាំងអាមេរិក និងនាវាអន្តរជាតិនៅក្នុងសមុទ្រក្រហម។

យោងតាមការចុះផ្សាយរបស់ Financial Times នៅថ្ងៃទី១៨ខែមេសានេះ ក្រុមហ៊ុន Chang Guang Satellite Technology Co. Ltd (CGSTL) ដែលជាក្រុមហ៊ុនភ្ជាប់ទំនាក់ទំនងជាមួយយោធារបស់ប្រទេសចិន បានផ្គត់ផ្គង់រូបភាពផ្កាយរណបដល់ក្រុមហ៊ូធី ដោយសម្រួលដល់ការវាយប្រហាររបស់ពួកគេលើគោលដៅដែនសមុទ្រ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយថា សកម្មភាពរបស់ CGSTL រួមជាមួយនឹងការបន្តគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះក្រុមហ៊ុន បានបង្ហាញឧទាហរណ៍ពីការអះអាងផ្ទុយគ្នារបស់ចិនក្នុងការលើកកម្ពស់សន្តិភាព។
ក្រុមហ៊ូធី បានបង្កើនការវាយលុករបស់ពួកគេលើនាវាពាណិជ្ជកម្ម និងយោធានៅក្នុងសមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនសកលដ៏សំខាន់ក្នុងប៉ុន្មានខែថ្មីៗនេះ។ អាមេរិកបានឆ្លើយតបនឹងការវាយប្រហារតាមអាកាសជាច្រើនលើកដែលសំដៅលើទីតាំងក្រុមហ៊ូធីក្នុងប្រទេសយេម៉ែន។
ការលាតត្រដាងនៃការចូលរួមរបស់ CGSTL បន្ថែមភាពស្មុគ្រស្មាញដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនដែលមានភាពតានតឹងរួចមកហើយ និងបង្កើនការព្រួយបារម្ភអំពីតួនាទីរបស់ចិននៅក្នុងជម្លោះមជ្ឈិមបូព៌ា។ ខណៈពេលដែលអាមេរិកបានជំរុញឲ្យចិនបង្កើនឥទ្ធិពលរបស់ខ្លួនលើអ៊ីរ៉ង់ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ហ៊ូធី ទីក្រុងប៉េកាំងបានព្យាយាមរក្សាជំហរប្រុងប្រយ័ត្នដោយធ្វើឲ្យមានតុល្យភាពផលប្រយោជន៍ក្នុងតំបន់របស់ខ្លួន៕

ដោយ៖ ឈាង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
នយោបាយ១០ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ