Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប៖ សិទ្ធិកុមារត្រូវបានការពារ និងលើកតម្កើង ព្រមទាំងស្នើឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់

បានផុស

នៅ

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចការពារកុមារខេត្តសៀមរាប បានលើកឡើងថា សិទ្ធិកុមារត្រូវបានការពារ និងលើកតម្កើង ព្រមទាំងស្នើឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់។ លោកស្រី បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ស្ដីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារខេត្ត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

ប្រធានក្រុមការងារកិច្ចការពារកុមារខេត្តសៀមរាបរូបនេះ បានបញ្ជាក់ថា ក្រុមការងារកិច្ចការពារកុមារខេត្ត ត្រូវបានបង្កើតឡើងដើម្បីធ្វើការតាមដានការអនុវត្ត ដើម្បីឆ្លើយតបការលើកកម្ពស់កិច្ចការពារកុមារ ក្នុងការទប់ស្កាត់ និងឆ្លើយតបតាមរយៈកិច្ចអន្តរាគមន៍ប្រកបដោយ គុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។

លោកស្រីបន្តថា សិទ្ធិរបស់កុមារត្រូវបានការពារ និងលើកតម្កើង ដោយចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យ ស្លោកថា «កុមារជាទំពាំងស្នងឫស្សី» និង «កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ»។ ផែនការជាតិជាច្រើនទាក់ទងទៅនឹងការលើកកម្ពស់ និងការការពារសិទ្ធិកុមារ ត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ច និងជួញដូរកុមារ ការប្រើប្រាស់គ្រឿងញៀន កុមារបម្លាស់ទី កុមាររងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា កុមារកង្វះអាហារូបត្ថម្ភជាដើម ដែលតម្រូវឱ្យគ្រប់អ្នកពាក់ព័ន្ធរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ។

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

លោកស្រីអភិបាលរងខេត្តថា ឪពុកម្ដាយ គ្រូបង្រៀន និងអ្នកផ្ដល់ការថែទាំ ដែលចេះដឹងពីរបៀបបីបាច់កូនបែបវិជ្ជមាន អាចជួយផ្សព្វផ្សាយឥរិយាបថអហិង្សា ត្រូវធ្វើការងារជាមួយដៃគូនានា ដើម្បីរៀបចំយុទ្ធនាការ ការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋ និងការយល់ឃើញរបស់ពួកគេ អំពីរបៀបដាក់វិន័យបែបវិជ្ជមាន និងព្យាយាមផ្លាស់ប្ដូរគំនិតបច្ចុប្បន្នដែលបង្កឱ្យមានការបែកបាក់គ្រួសារដោយមិនចាំបាច់៕

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម