សន្តិសុខសង្គម
នគរបាលកំពុងស៊ើបសួរបុគ្គលិកសាលាបង្រៀនភាសាកូរ៉េ ១ កន្លែង ជុំវិញករណី ពលរដ្ឋជាច្រើននាក់ មកតវ៉ាទាមទារលុយបង់ថ្លៃសិក្សា
ប្រជាពលរដ្ឋប្រមាណជាង ៣០ នាក់ មកឈរតវ៉ាទាមទារលុយពួកគាត់បានបង់ថ្លៃសិក្សាភាសាកូរ៉េ ក្នុង ១ នាក់ ៦០០ ដុល្លារ ទៅឲ្យមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ អស់រយៈពេល ៧ ខែ ដោយអះអាងថា ខាងសាលាមិនបានបង្រៀនអ្វីជាដុំកំភួននោះទេ គ្រាន់តែថតមេរៀនដាក់ក្នុងគ្រប់តេឡេក្រាម មិនពន្យល់អ្វីទាំងអស់ ដែលករណីនេះនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួន និងកំពុងស៊ើបសួរអ្នកពាក់ព័ន្ធបម្រើការនៅសាលានេះផងដែរ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ១១ យប់ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវ ១០៥ បុប្ផារាជធានី សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលបានមកតវ៉ា និយាយថា ពួកគាត់មកនេះគឺមកទាមទាររកឯកសារ និងលុយដែលបានបង់ទៅឲ្យមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ក្នុង ១ នាក់ អស់ ៦០០ ដុល្លារ ដើម្បីសិក្សាភាសាកូរ៉េ ដោយការតវ៉ានេះធ្វើឡើងតាំងពីព្រឹកថ្ងៃទី ២៥ រហូតមកទល់យប់មិញនេះ។

ប្រភពដដែលបានបន្តថា ពួកគាត់ព្យាយាមចរចា ដោយសុំលុយមកវិញត្រឹមតែ ៤០០ ដុល្លារ សុខចិត្តខាតដើម ២០០ ដុល្លារ តែខាងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ឲ្យត្រឹមតែ ៣០០ ដុល្លារ តែប៉ុណ្ណោះ ទើបពួកគាត់មិនសុខចិត្ត។ ពួកគាត់ថា ចំណោមពួកគាត់ អ្នកខ្លះបានខ្ចីលុយគេយកមក និងបង់លុយសងទៅម្ចាស់បំណុលក្នុង ១ ខែ ៦០ ដុល្លារ អស់រយៈពេល ៧ ខែ មកហើយ។

ពាក់ព័ន្ធករណីនេះ កាលពីវេលាម៉ោងប្រមាណជាង ១១ យប់ ថ្ងៃដដែល លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចុះទៅទីតាំងខាងលើ ឃាត់ខ្លួនមនុស្សប្រុស-ស្រីជាច្រើននាក់ ដែលបានពាក់ព័ន្ធ បម្រើការក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


