ជីវិតកម្សាន្ដ
ឆន ស្រីណេត ស្នើយុវជនខ្មែររួមគ្នាថែរក្សានិងឱ្យតម្លៃភាសាជាតិ ខណៈអ្នកខ្លះប្រើខុសន័យខុសវេយ្យាករណ៍
អតីតបវរកញ្ញាកម្ពុជាក្រោម Miss Universe Cambodia កញ្ញា ឆន ស្រីណេត បានចេញសារអំពាវនាវ ក៏ដូចជាដាស់តឿនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ត្រូវចូលរួមថែរក្សាភាសាជាតិនិងអក្សរជាតិដោយគោរពឱ្យបានគង់វង្សក្នុងតម្លៃខ្ពស់។

ជាមួយគ្នានៃការអំពាវនាវនេះកញ្ញា ឆន ស្រីណេត បានបង្ហាញក្តីបារម្ភភាសាជាតិផងដែរព្រោះខ្លាចធ្លាក់ចុះនូវតម្លៃភាសាជាតិខណ:សង្កេតឃើញយុវជនខ្មែររួម ទាំងអ្នកលេងបណ្តាញសង្គមមួយចំនួនប្រើន័យឬការសរសេរខុសវេយ្យាករណ៍។
ក្នុងនោះបវរកញ្ញា ឆន ស្រីណេត បាននិយាយថា “បច្ចុប្បន្ននាងឃើញគេប្រើពាក្យ “ដែរ” និង “ដែល” ខុសច្រើនណាស់ខ្ញុំមិនបានរៀនខ្មែរច្រើនទេបងប្អូន តែអ្វីដែលខ្ញុំឃើញនៅលើ Social Media គឺខុសច្រើនខ្លាំងដូច្នេះហើយសូមស្នើដល់កូនខ្មែរជួយឱ្យតម្លៃភាសាជាតិយើងផងបងប្អូនជនរួមជាតិ”។
ឆន ស្រីណេត បាននិយាយបន្តថាកន្លងមកនាងធ្លាប់ចេញវីដេអូលើកឡើងបញ្ហាការប្រើប្រាស់ភាសារជាតិនេះម្តងរួចមកហើយឥឡូវដោយសង្កេយឃើញនៅតែ មានបងប្អូនមួយចំនួនប្រើពាក្យខ្លះខុសន័យនោះនឹងដោយការព្រួយបារម្ភផងទើបនាងចេញមកអំពាវនាវជាថ្មីដើម្បើសុំយុវជនខ្មែររួមគ្នាថែរក្សានឹងឲ្យតម្លៃភា សាជាតិ។
ស្រីណេត បន្តថា នាងពិតជាមានការភ័យបារម្ភខ្លាច យុវជនខ្មែរយើងនាអនាគត់ថ្ងៃក្រោយលែងស្គាល់ពា ក្យ “យាយតា បងប្អូន អ៊ុំ មីងពូ”ដោយសារតែសព្វថ្ងៃយុវជនយើងមួយចំនួនប្តូរពីការប្រើពាក្យខាងលើនេះមកនិយាយ”អ៊ី កុង ម៉ាឬចែជាដើម។នាងថាហេតុនេះហើយទើបនាងចេញតែបារម្ភខ្លាចថ្ងៃខាងមុខទៅពួក គាត់លែងស្គាល់និងប្រើពាក្យ”យាយតា បងប្អូន អ៊ុំ មី ងពូ”។
ឆន ស្រីណេត និយាយបន្ថែមថារឿងនេះពិតជាសំខាន់ ដូច្នេះនាងក៏អំពាវនាវដល់កូនខ្មែរទាំងអស់កុំមើលស្រាលឱ្យសោះព្រោះចំណុចនេះសំខាន់ណាស់ព្រោះឥឡូវយើងគិតថាវាមិនទាន់អីទេ ប៉ុន្តែខ្លាចថ្ងៃអនាគត់ក្រោយយើងត្រូវបាត់បង់។ ម្យ៉ាងទៀតអ្វីក៏ដោយយើងគួរឲ្យតម្លៃទៅលើភាសារនិងអក្សរជាតិហើយចូលរួករក្សានូវពាក្យខ្មែរយើងដែលជីដូនជីតាបានបន្សល់ទុកនឹងរួមគ្នាថែរក្សាឲ្យបានកាន់តែល្អថែមទៀត៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


