សន្តិសុខសង្គម
នគរបាលខណ្ឌកំបូល ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនចាស់ជរា និងស្ត្រីមានផ្ទៃពោះ៣០០នាក់ដល់មូលដ្ឋាន
ដើម្បីសម្រួលសេវារដ្ឋបាលដល់ប្រជាពលរដ្ឋដែលជាជនចាស់ជរា និងស្ត្រីមានផ្ទៃពោះដែលលំបាកក្នុងការធ្វេីដំណេីរមកថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៥នេះ បានចុះធ្វើអត្តសញ្ញាណប័ណ្ណ ដែលជិតផុតសុភលភាព និងថតថ្មី ជូនប្រជាពលរដ្ឋសរុប៣០នាក់ ស្ថិតនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានអោយដឹងថា ការចុះធ្វើអត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរជូនពលរដ្ឋដល់មូលដ្ឋាននេះ ធ្វើឡើងតាមការសំណូមពរពីប្រជាពលរដ្ឋ ឱ្យសមត្ថកិច្ចចុះថតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចល័តតាមមូលដ្ឋាន។ ការចុះថតអត្តសញ្ញាណប័ណ្ណដល់មូលដ្ឋាននេះ គឺដេីម្បីសម្រួលដល់ប្រជាពលរដ្ឋដែលជាជនចាស់ជរា និងស្ត្រីមានផ្ទៃពោះ លំបាកក្នុងការធ្វេីដំណេីរមកថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប៉ុស្តិ៍នគរបាល ឬដល់អធិការរដ្ឋាននគរបាលខណ្ឌ។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីនគរបាលក៏បានរៀបចំវេទិកាសាធារណៈផ្សព្វផ្សាយផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនេីង និងពិគ្រោះយោបល់ និងបិទ Sticker តាមខ្នងផ្ទះប្រជាពលរដ្ឋដេីម្បីងាយស្រួលក្នុងការទំនាក់ទំនងអន្តរាគមន៍ទាន់ពេលវេលា។

លោកអធិការក៏បានណែនាំដល់អាណាព្យាបាល ត្រូវអប់រំកូនចៅមិនត្រូវដាក់អាវុធ ឬឧបករណ៍កែឆ្នៃតាមខ្លួនដូចជា ដាវ កាំបិត និងមិនត្រូវប្រើប្រាស់គ្រឿងញៀនដែលធ្វើប៉ះពាល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់លោកអធិការខណ្ឌ សូមអោយកងកម្លាំងបង្ក្រាបក្រុមក្មេងទំនើង និងបទល្មើសផ្សេងៗអោយទាន់ពេលវេលាដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
អត្ថបទ៖ សំណាង






-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


