ព័ត៌មានអន្ដរជាតិ
កាន់តែក្តៅ! រដ្ឋមន្ត្រីប៉ាគីស្ថាន គំរាមបាញ់នុយក្លេអ៊ែរ លើ ឥណ្ឌា
ហេតុការណ៍បាញ់ប្រហារសម្លាប់អ្នកទេសចរមួយក្រុមនៅតំបន់កាស្មៀរ បានធ្វើឲ្យជម្លោះរវាងទីក្រុងញីវដែលីនិងអ៊ីស្លាម៉ាបាដ កាន់តែឡើងកម្តៅខ្លាំង ដល់ថ្នាក់ឥឡូវនេះ រដ្ឋមន្ត្រីប៉ាគីស្ថានមួយរូប គំរាមបាញ់នុយក្លេអ៊ែរ លើប្រទេសឥណ្ឌា ថែមទៀតផង។

ការគំរាមនេះគឺចេញពីមាត់រដ្ឋមន្ត្រីក្រសួងផ្លូវដែក Hanif Abbasi អំឡុងពេលថ្លែងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យទី២៧ខែមេសាឆ្នាំ២០២៥ និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន RT របស់រុស្ស៊ី។
ដោយសំដៅទៅឥណ្ឌា, លោក Abbasi លើកឡើងថា «គ្មាននរណាដឹងថាយើង ដាក់ក្បាលគ្រាប់របស់យើងនៅទីណាទេក្នុងប្រទេស។ ខ្ញុំសូមនិយាយម្តងទៀត មីស៊ីលប៉ាលីស្ទិកទាំងនោះ នឹងហោះទៅរកអ្នក។ យើងមានមីស៊ីលច្រើននិងក្បាលគ្រាប់នុយក្លេអ៊ែរ១៣០គ្រាប់ មិនមែនទុកតាំងទេ»។
ទន្ទឹមនោះ ពាក់ព័ន្ធការសម្រេចចិត្តរបស់ទីក្រុងញូវដែលីក្នុងការផ្អាកជាឯកតោភាគីនូវសន្ធិសញ្ញាចែករំលែកទឹកដ៏សំខាន់, លោក Abbasi ព្រមានថា «ប្រសិនបើគេបញ្ឈប់ការផ្គត់ផ្គង់ទឹកដល់យើង នោះគេគួរតែត្រៀមខ្លួនជាមួយនឹងសង្រ្គាមឲ្យហើយទៅ»។

សូមជម្រាបថា ទំនាក់ទំនងរវាងអ្នកជិតខាងទាំងពីរនេះ បានឈានដល់ភាពតានតឹងខ្លាំងសាជាថ្មី ក្រោយខ្មាន់កាំភ្លើងបើកការបាញ់ប្រហារសម្លាប់ទេសចរឥណ្ឌា២៥នាក់និងនេប៉ាល់ម្នាក់ នៅជ្រលង Baisaran ដែលជាទីតាំងទេសចរណ៍ដ៏ពេញនិយមក្នុងតំបន់កាស្មៀរ។
ក្រោយមក ប្រទេសទាំងពីរក៏ចោទប្រកាន់ដាក់គ្នា និងចាត់វិធានការក្តៅរៀងខ្លួន ឈានដល់ការបិទច្រកព្រំដែន និងបណ្តេញមន្ត្រីទូតទៅវិញទៅមកទៀតផង។
និយាយពីនុយក្លេអ៊ែរវិញ ប្រទេសឥណ្ឌា មានកាន់កាប់ក្បាលគ្រាប់ចន្លោះពី១៦៤ទៅ១៨០គ្រាប់ ហើយប្រកាន់គោលការណ៍ មិនបាញ់គេមុនទេ ខណៈប៉ាគីស្ថាន មានកាន់កាប់ក្បាលគ្រាប់ប្រហែល១៧០គ្រាប់ ប៉ុន្តែមិនមានគោលការណ៍ដូចឥណ្ធាឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


